Ad Code

ក្រុម Man City​ឈ្នះ​ពូ​ល Champions League​ដោយសារ​២​គ្រាប់​របស់​កីឡាករ Leroy Sane ពេល​ប៉ះ​ជាមួយ​ក្រុម Hoffenheim



កីឡាករ Leroy Sane រកបាន​២​គ្រាប់​ម្នាក់ឯង ខណៈពេលដែល​ក្រុម Man City ឡើងដល់​វគ្គ​ចែក​ពូ​ល Champions League Knockout​សម្រាប់​រដូវ​កាល​ទី​៦​ជាប់ៗ​គ្នា​។​

លោក Pep Guardiola បាន​និយាយថា ការ​ឡើងទៅ​វគ្គ​១៦​ចុងក្រោយ Champions League​របស់​ក្រុម Man City​គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​ជាទីបំផុត ខណៈពេលដែល​ពួកគេ​ឈរ​នៅលើ​កំពូល​តារាង​ពូ​ល F​ជាមួយ​ជ័យជំនះ​២-១​លើ​ក្រុម Hoffenheim ។​

អ្នកចាត់ការ​របស់​ក្លិប Man City​ម្នាក់នេះ បាន​និយាយថា ក្រុម​អ្នកចាត់ការ​សុទ្ធតែ​ល្អ ហើយ​ក្រុម​ល្អ​បំផុត​នៅ​អឺរ៉ុប​នៅទីនេះ​។​

លោក​បន្តថា ក្រុម​ធំៗ​ជាច្រើន​សុទ្ធតែ​នៅទីនេះ តែ​ពួកគេ​បាន​ហាលអាវ​អស់ហើយ​។ ក្រុម Inter Milan​គឺជា​ក្រុម​ដ៏​ពិសេស ប៉ុន្តែ​ពួកគេ​បែរជា​ជ្រុះ​ទៅលេង​នៅ​ការប្រកួត Europa League ។​

ដោយឡែក ក្រុម​អធិរាជ​ស Real Madrid​បាន​ទទួលរង​បរាជ័យ​ធំ​បំផុត​មិន​ធ្លាប់​ដែល​មាននៅ​បាល់ទាត់​អឺរ៉ុប ពេលដែល​ពួកគេ​ចាញ់​ក្រុម CSKA Moscow០-៣​នៅ​ការប្រកួត Champions League​កាលពី​ថ្ងៃ​ពុធ​។​

ក្រុម​ជើងឯក​បាល់ទាត់​អឺរ៉ុប​មួយ​នេះ ដែល​បានឈ្នះ​ពូ​ល G​រួចទៅហើយ​នោះ បានដាក់​ក្រុម​ខ្សោយ​ឲ្យ​ចូល​លេង​នៅ​ការប្រកួត​មួយ​នេះ​។​

កីឡាករ Fedor Chalov ស៊ុត​បាល់​កោង​ចូល​សំណាញ់​ទី​ក្រុម​ម្ចាស់ផ្ទះ សម្រាប់​គ្រាប់​បាល់​បើកឆាក​របស់​ក្រុម CSKA Moscow ហើយ​កីឡាករ Georgy Schennikov ពេន​មួយ​ជើង​ទៀត សម្រាប់​គ្រាប់​បាល់​ទី​២ ក្រោយ​ការ​ស៊ុត​បាល់​របស់​កីឡាករ Mario Fernandes ត្រូវបាន​គេ​សង្គ្រោះបាន​។​
​ដោយឡែក កីឡាករ​វ័យក្មេង​អ៊ី​សឡង់ Arnor Sigurdsson បញ្ចប់​ជ័យជំនះ​ដ៏​មាន​ទំនុកចិត្ត​ជាមួយនឹង​ការ​ស៊ុត​បាល់​នៅ​ជិត​បង្គោល​ទី​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu