អ្នកចាត់ការរបស់ក្លិប Man Cityលោក Pep Guardiola បាននិយាយថា លោកទទួលបានការធានាពីក្រុមប្រធានក្លិបថា ពួកគេនឹងមិនត្រូវបម្រាមពីការប្រកួត Champions Leagueនោះទេ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានបំពានលើបទបញ្ជាលេងដោយយុត្តិធម៌ផ្នែកហិរញ្ញវត្ថុរបស់ UEFAនោះ។
គណៈគ្រប់បាល់បាល់ទាត់អឺរ៉ុប UEFAកំពុងស៊ើបអង្កេតលើការចោទប្រកាន់ដែលត្រូវបានគេធ្វើឡើងនៅក្នុងទស្សនាវដ្តីអាល្លឺម៉ង់ Der Spiegel កាលពីខែមុន ថា ម្ចាស់ក្លិបមកពីទីក្រុង Abu Dhabi របស់ក្លិប Man City បានបំប៉ោងកិច្ចព្រមព្រៀងឧបត្ថម្ភដើម្បីអនុឡោមតាមតម្រូវការរបស់ FFP។
ជាការឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុម Man Cityដែលជាជើងឯក Premier League បាននិយាយថា ព័ត៌មានត្រូវបានគេលួចយកទៅ ហើយពួកគេគឺជាជនរងគ្រោះនៃការប៉ុនប៉ងធ្វើឲ្យខូចកេរ្តិ៍របស់ក្លិប។
ការដាក់ទោសក្លិបក្នុងករណីដែលរកឃើញទោសកំហុសរបស់ពួកគេបំពានលើបទបញ្ជា អាចនឹងបន្តរហូតដល់ការដកចេញពីក្លិប Champions League។
ទោះបីជាយ៉ាងណាក៏ដោយ លោក Guardiola បានអះអាងថា លោកស្ងប់ចិត្តហើយពេលឮការធានាអះអាងពីក្រុមនាយកក្លិបបែបនេះ។
លោកបន្តថា ពួកយើងនឹងមិនត្រូវហាមប្រាមនោះទេ អត់ទេ។ នោះគឺជាអ្វីដែលលោកគិត ដោយសារលោកទុកចិត្តលើសម្តីលោកប្រធាន Khaldoon al-Mubarak របស់លោក និងប្រធានប្រតិបត្តិ Ferran Soriano ៕
Source: Kampuchea Thmey Daily
0 Comments