Ad Code

លោក Trump កំពុង​ព្យាយាម​ដើម្បី​បំពេញ​មុខតំណែង​ដ៏​សំខាន់​ក្នុង​សេត​វិមាន



លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ការបង់ប្រាក់​បំបិទមាត់​ដែល​បាន​ធ្វើឡើង​ចំពោះ​ស្ត្រី​មុន​ការបោះឆ្នោត​ឆ្នាំ​២០១៦​គឺជា​រឿង​ស្របច្បាប់​ខណៈពេល ដែល​គាត់​ព្យាយាម​បំពេញមុខ​តំណែង​សំខាន់​របស់​នាយខុទ្ទកាល័យ​ដែល​បាន​បង្កចលាចល​រយៈពេល​ពីរ​ឆ្នាំ​ក្នុង​សេត​វិមាន​។​

ខណៈពេលដែល​វា​នៅតែ​មិនទាន់​ច្បាស់​ថា​តើ​ប្រធានាធិបតី​កំពុងកាន់​តំណែង​ម្នាក់​ពិតជា​អាច​ត្រូវបាន​ចោទប្រកាន់​មែនឬ​ទេនោះ មេដឹកនាំ​អាមេរិក​រូបនេះ​បានដឹង​ខ្លួនឯង​ថា​កំពុង​ស្ថិតនៅក្នុង​ការស៊ើបអង្កេត​ហិរញ្ញវត្ថុ​របស់ FBI ។​

ការស៊ើបអង្កេត​នេះ​កាន់តែ​ធ្វើអោយមាន​ភាព​តានតឹង​នៅពេលដែល​គាត់​បញ្ចប់​ឆ្នាំ​ទី​២​នៃ​ការ​កាន់តំណែង​ជាមួយនឹង​ការលាលែង​របស់​មន្ត្រី​កំពូល​លោក John Kelly ហើយ​គណបក្ស​ប្រជាធិបតេយ្យ​ដែលជា​គណបក្សប្រឆាំង​ត្រៀមខ្លួន​ចូល​គ្រប់គ្រង​សភា​ជាប់​ទាប​។​

ឆ្លើយតប​ទៅនឹង​ការដាក់​ពាក្យបណ្តឹង​រប​ស់​តុលាការ​កាលពី​ថ្ងៃ​សុក្រ​អំពី​ការទូទាត់​ប្រាក់​បំបិទមាត់​ដែល​ផ្តល់អោយ​តារា​ម៉ូ​ដែល Playboy ឈ្មោះ Karen McDougal និង​តារា​សិច​ឈ្មោះ Stormy Daniels, លោក Trump បាន​បញ្ឆេះ​កំហឹង​ជាថ្មី​ម្តងទៀត​នៅលើ Twitter ដោយ​បង្ហោះ​ថា គាត់​គឺជា​ជនរងគ្រោះ​នៃ “​ការ​តាម​ចាប់កំហុស​!”​។​

នៅក្នុង​ស្ថានភាព​បន្ទាន់ បញ្ហា​មួយ​ក្នុងចំណោម​បញ្ហា​បន្ទាន់​បំផុត​របស់លោក​ប្រធានាធិបតី​គឺ​ត្រូវ​ស្វែងរក​នាយខុទ្ទកាល័យ​សេត​វិមាន​ថ្មី​ក្រោយពី​ប្រកាសថា លោក Kelly នឹង​ចាកចេញ​នៅ​បំណាច់​ឆ្នាំនេះ​។​

លោក Nick Ayres ដែលជា​នាយខុទ្ទកាល័យ​របស់លោក​អនុ​ប្រធានាធិបតី Mike Pence ត្រូវបាន​គេ​អះអាងថា​នឹង​ទទួលបាន​ការងារ​នេះ​ប៉ុន្តែ​លោក​បានប្រកាស​កាលពី​ថ្ងៃ​អាទិត្យ​ថា លោក​នឹង​ដកខ្លួន​ចេញពី​ការ​ឈរឈ្មោះ​ដែល​នេះ​ជា​បញ្ហា​ប្រឈម​មួយទៀត​ដល់​លោក​ប្រធានាធិបតី​។​

អ្នក​សាធារណរដ្ឋ​មកពី​រដ្ឋ Carolina ខាងជើង​ឈ្មោះ Mark Meadows ដែលជា​ប្រធាន​អង្គការ Freedom Caucus ស្តាំនិយម​នៅក្នុង​សភាតំណាងរាស្ត្រ​ក៏​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងច្រើន​ផងដែរ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu