Ad Code

UN និង​ក្រុម​វេជ្ជបណ្ឌិត​ដាក់​សម្ពាធ​លើ​ប្រទេស​អូស្ត្រាលី​ពាក់ព័ន្ធ​ជំរំ​ជនភៀសខ្លួន



រដ្ឋាភិបាល ​ដែល​ស្ថិតនៅ​ក្រោម​សម្ពាធ​របស់​ប្រទេស​អូស្ត្រាលី​បាន​ជួបប្រទះ​បញ្ហា​ប្រឈម​ទ្វេរ​ដង​នៅ​ថ្ងៃ​ចន្ទ​ពី​អង្គការសហប្រជាជាតិ​និង​ក្រុម​វេជ្ជបណ្ឌិត​ឈានមុខ​មួយ​លើ​ការប្រព្រឹត្ត​ដ៏​ឃោរឃៅ​ចំពោះ​ជនភៀសខ្លួន​នៅ​ជំរំ​កោះដាច់​ស្រយាល។

​មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន (UNHCR) បាន​ចោទប្រកាន់ “​អ្នក​ការិយាធិបតេយ្យ​និង​អ្នកនយោបាយ​” ថា​បាន​ប្រើ​អំណាច​ប្រឆាំង​ក្រុម​វេជ្ជបណ្ឌិត​និង​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នៅក្នុង​ជំរំ​លើ​កោះ Nauru និង Manus ។​

ប្រទេស​អូស្ត្រាលី​បាន​ឃុំខ្លួន​ជន​ចំណាកស្រុក​ដែល​គ្មាន​ការអនុញ្ញាត​ដែល​ព្យាយាម​ទៅដល់​ទ្វីប​កោះ​តាម​ទូក​នៅក្នុង “​មណ្ឌល​ឃុំឃាំង​ឆ្នេរសមុទ្រ​” ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ដ៏​តឹងរ៉ឹង​មួយ​ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​បង្អាក់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។​

លោកស្រី Catherine Stubberfield នៃ UNHCR បាន​រិះគន់​គោលនយោបាយ​នេះហើយ​និយាយថា ការផ្លាស់ប្តូរ​វា​គឺជា​បញ្ហា​នៃ​ការព្យាបាល​មនុស្ស​និង​សុភាវធម៌​ជា​មូលដ្ឋាន​នាពេល​ឥឡូវនេះ​។​

ស្របពេល​ជាមួយគ្នា​នោះ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​រ៉ូយ៉ាល់​អូស្ត្រាលី (RACP) នៅ​ថ្ងៃ​ចន្ទ​ក៏បាន​បញ្ចេញ​សំឡេង​របស់ខ្លួន​ផងដែរ​ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ផ្លាស់ប្តូរ​ទិសដៅ​។​

មនុស្ស​ប្រហែល​១៦០​នាក់​នៅតែ​ស្ថិត​លើ​កោះ Nauru រួមទាំង​ស្ត្រី​និង​កុមារ​ផង​ដែរ​ហើយ​គេ​ជឿថា​មាន​បុរស​ចំនួន​៦០០​នាក់​កំពុង​ស្ថិតនៅ​មណ្ឌល​អន្តរកាល​លើ​កោះ Manus បន្ទាប់ពី​ជំរំ​ដែល​បើក​ដោយ​ប្រទេស​អូស្ត្រាលី​បាន​បិទទ្វារ​កាលពី​ចុង​ឆ្នាំមុន​។​

រដ្ឋាភិបាល​សំឡេង​ភាគតិច​របស់​នាយករដ្ឋមន្ត្រី Scott Morrison បាន​យល់ព្រម​ដោយ​ស្ងៀមស្ងាត់​ក្នុងការ​ផ្ទេរ​កុមារ​ចេញពី​កោះ Nauru ប៉ុន្តែ​កំពុង​ស្ថិតក្រោម​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​ឲ្យ​បិទ​វា​ទាំងស្រុង​។​

វេជ្ជបណ្ឌិត​និង​សមាជិកសភា​ឯករាជ្យ​លោក Kerryn Phelps នៅ​ថ្ងៃ​ចន្ទ​បាន​ដាក់ចេញ​នូវ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​មានការ​ផ្ទេរ​ជា​បណ្ដោះអាសន្ន​ពី​កោះ Nauru ឬ Manus សម្រាប់​នរណាម្នាក់​ដែល​ត្រូវបាន​គេ​វាយតម្លៃថា​ត្រូវការ​ការព្យាបាល​ក៏ដូចជា​ការផ្ទេរ​បណ្តោះអាសន្ន​សម្រាប់​កុមារ​ទាំងអស់​និង​ក្រុមគ្រួសារ​របស់​ពួកគេ​ចេញពី​កោះ Nauru ផងដែរ​៕ AFP


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu