Ad Code

VJ DADA និង អោក សុ​ម៉ា​វ​ត្តី នាំយក​សម្ភារៈ​សិក្សា​ចែក​ដល់​សិស្ស​ នា​សាលាបឋមសិក្សា​ព្រែក​ថ្មី​ស្ថិត​ក្នុង​ស្រុក​កោះធំ​



​ភ្នំពេញ ៖​ តារា​ប្រុស​-​ស្រី​២​រូប ​គឺ​VJ DADA និង​កញ្ញា អោក សុ​ម៉ា​វ​ត្តី ព្រមទាំង​ព្រះសង្ឃ​មួយអង្គ​កាលពី​ថ្ងៃទី​២៤​ ខែធ្នូ ​ឆ្នាំ​២០១៨​កន្លងមកនេះ​ បាន​ចំណាយ​ពេលទំនេរ​ផ្ទាល់ខ្លួន​ឆ្លៀត​នាំយក​សម្ភារៈ​សិស្ស​ និង​ថវិកា​មួយចំនួន​ចែក​ជូន​ដល់​សិក្សា​ជាច្រើន​នាក់​ ដែល​កំពុង​សិក្សា​នៅ​សាលា​បឋមសិក្សា​ព្រែក​ថ្មី ស្ថិត​ក្នុង​ស្រុក​កោះធំ ខេត្ត​កណ្ដាល​។​

ជាការ​កត់សម្គាល់​នេះ​ពុំមែន​ជា​សកម្មភាព​លើកដំបូង​របស់​តារា​ប្រុស​រូប​សង្ហា​មាន​ប្រជាប្រិយភាព​និង​ការគាំទ្រ​ពី​ទស្សនិកជន​គឺ VJ DADA នោះទេ​ ចំពោះ​ការបង្ហាញ​វត្តមាន​នៅក្នុង​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ ចាស់ជរា ​និង​ប្រជាពលរដ្ឋ​ ជួប​ការខ្វះខាត​នៅតាម​បណ្ដា​សហគមន៍ ​នៃ​តំបន់​ដាច់​ស្រយាល​នា​ខេត្ត​មួយចំនួន​។​ សកម្មភាព​នេះ​ កំពុង​ទទួលបាន​ការគាំទ្រ​ និង​លើក​សរសើរ​ខ្លាំង​ពី​មហាជន​។​

តាមរយៈ​សកម្មភាព ​នៃ​ការចុះ​ចែក​សម្ភារៈ​សិក្សា​ និង​ថ្នាំពេទ្យ​ពី​សំណាក់​ពិធី​ករ VJ DADA និង​កញ្ញា អោក សុ​ម៉ា​វ​ត្តី រួមទាំង​ព្រះសង្ឃ​ខាងលើនេះ​មានដូចជា ​៖​ សៀវភៅ ប៊ិច ខ្មៅ​ដៃ បន្ទាត់ ជ័រលុប ថ្នាំ​ពេទ្យ​ជាច្រើន​បន្ទះ​ និង​ថវិកា​ខ្លះៗ​ទៀតផង​។ ​ចំពោះ​សម្ភារៈ​សិក្សា​ដែល​ត្រូវបាន​ចែក​ជូន​សិស្ស​សាលា​ខាងលើនេះ​ត្រូវបាន​តារា​ប្រុស VJ DADA បញ្ជាក់ថា​ បានមកពី​ការចូលរួម​ឧបត្ថម្ភ​ពី​សប្បុរស​ជន​ និង​ថវិកា​ផ្ទាល់ខ្លួន​ផងដែរ​។​

ពិធីករ​ប្រុស VJ DADA​បាន​និយាយទៀតថា ​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សប្បាយរីករាយ​ខ្លាំង​មែនទែន​ក្រោយ​ពេលដែល​បានមក​ជួប ​និង​ចែករំលែក​ក្តី​ស្រលាញ់​ដល់​សិស្ស​រាប់រយ​នាក់​នៅ​សាលាបឋម​សិក្សា​ព្រែក​ថ្មី ស្ថិតក្នុង​ស្រុក​កោះធំ​។​ នេះ​គឺជា​សកម្មភាព​មនុស្សធម៌​មួយ​ដើម្បី​ចូលរួម​លើកទឹកចិត្ត​ដល់​សិស្ស​ ក៏ដូចជា​ការជួយ​ជំរុញ​ក្នុង​សិក្សា​ដើម្បី​ក្រេប​យក​ចំណេះវិជ្ជា​នា​ថ្ងៃ​អនាគត​។​

ជាមួយ​គ្នា​នេះ ​VJ DADA ក៏បាន​អះអាង​ពី​ជំហរ​របស់​ខ្លួន​ថា ​លោក​នឹង​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ចែក​រំលែក​ក្តី​ស្រលាញ់​ដល់​ក្មេងៗ​ជាច្រើន​ទៀត​នៅ​តាម​បណ្ដា​សាលារៀន​មួយចំនួន​ នា​បណ្ដា​ខេត្ត​ជិត​ឆ្ងាយ​ ព្រោះថា​នេះ​គឺជា​ការងារ​ជួយ​សង្គម​ដែល​ខ្លួន​ចូលចិត្ត​ និង​ចង់​ធ្វើជា​យូរ​មក​ហើយ​៕

 




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu