Ad Code

មន្ត្រី ៖ ចំនួន​អ្នកស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​នៅ​ឥណ្ឌូនេស៊ី​កើន​ដល់ ៣២ នាក់​



អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា យ៉ាងហោចណាស់​មនុស្ស ៣២ នាក់​បាន​ស្លាប់​ដោយសារ​ការ​រអិល​បាក់​ដី​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ចូលឆ្នាំថ្មី ខណៈ​ពួកគេ​បានបញ្ចប់​ការស្វែងរក​ជនរងគ្រោះ​ដែល​បាត់អស់​រយៈពេល​មួយ​សប្តាហ៍ ។​

ក្រុម​អ្នក​ជួយសង្គ្រោះ​ដែល​បាន​ទាញ​សាកសព​ចេញពី​ការហូរ​ច្រោះ​ល្បាប់​ភក់​បានធ្វើ​ការបញ្ឈប់​ការស្វែងរក​មនុស្ស​ម្នាក់​ដែល​នៅតែ​មិនទាន់បាន​រាប់បញ្ចូល បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី​ស្លាប់​នៅ​ខេត្ត​ជ្វា​ខាងលិច ។​

មនុស្ស​ជាច្រើន​ទៀត​បាន​រងរបួស​នៅក្នុង​គ្រោះមហន្តរាយ​កាលពី​ថ្ងៃទី ៣១ ខែធ្នូ ។​
​មេប៉ូលីស​ខេត្ត​ជ្វា​ខាងលិច​លោក Agung Budi Maryoto បាន​និយាយថា "​ការស្វែងរក​បានបញ្ចប់​ដោយ​ជោគជ័យ ។ មានតែ​ជនរងគ្រោះ​ម្នាក់​ប៉ុណ្ណោះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ​ទេ​ហើយ​គ្រួសារ​របស់គេ​បាន​ទទួលយក​ការបាត់​ខ្លួន​" ។​

ការ​រអិល​បាក់​ដី​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ដែលជា​ប្រជុំ​កោះ​ត្រូពិច​ដ៏​ធំ​ដែល​ងាយ​នឹងមាន​គ្រោះធម្មជាតិ និង​ភ្លៀង​ធ្លាក់​ខ្លាំង ។​

មនុស្ស​ជាង ២០ នាក់​បាន​ស្លាប់​នៅក្នុង​ខែតុលា​នៅពេលដែល​ទឹកជំនន់ និង​ការបាក់​ដី​បាន​វាយប្រហារ​ខេត្ត​មួយចំនួន​នៅលើ​កោះ​ស៊ូ​ម៉ា​ត្រា​នៅ​ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូនេស៊ី ។​

គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែមិថុនា ឆ្នាំ ២០១៦ មនុស្ស​ជិត ៥០ នាក់​បាន​ស្លាប់​នៅពេល​ទឹកជំនន់ និង​ការបាក់​ដី​បាន​វាយប្រហារ​ខេត្ត​ជ្វា​កណ្តាល ៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu