Ad Code

ក្លិប​បាល់ទាត់​យុវជន​ខណ្ឌ​មានជ័យ​(KMN YFC)​ ទទួល​បាន​ពានរង្វាន់​គួរ​ឲ្យ​កោតសរសើរ​



ភ្នំពេញ ៖ ក្លិប​កីឡា​បាល់ទាត់​យុវជន​ខណ្ឌ​មានជ័យ​(KMN YFC)​ដែល​ដឹកនាំ​ដោយ ​លោក ​ពេជ្រ កែវ​មុនី អភិបាល​ នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ​ និង​ជា​ប្រធាន​ក្លិប ​បាន​ទទួល​ពានរង្វាន់​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កោតសរសើរ​។​

យោងតាម​ប្រភព​ព័ត៌មាន​ពី​ លោក​ យ៉​ន់ សំអុន ដែលជា​គ្រូបង្វឹក​ក្នុង​ក្លិប​កីឡា​បាល់ទាត់​យុវជន​ខណ្ឌ​មានជ័យ​(KMN YFC)​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ការចូលរួម​ប្រកួត​ដណ្តើមយក​ពានរង្វាន់​របស់​ក្លិប​បាល់​ទាត់​យុវជន​ខណ្ឌ​មានជ័យ​(KMN YFC)​កន្លងមក ​គឺ​ដូច​មាន​ខាងក្រោម​ ៖
១.ពានរង្វាន់​មហាជន មណ្ឌល​រាជធានី​ភ្នំពេញ ចូលរួម​ចំនួន​៦​ដង
ជើងឯក ចំណាត់ថ្នាក់​លេខ​១ បាន​២​ដង​
ជើងឯក​ឆ្នាំ​២០១៣
ជើងឯក​ឆ្នាំ​២០១៨
​ចំណាត់ថ្នាក់​លេខ​២ បាន​២​ដង​
​ចំណាត់ថ្នាក់​លេខ​៣ បាន​១​ដង​
២.ពានរង្វាន់ អង្គការ MTI សប្បុរសធម៌ ជួយ​មន្ទីរ​គន្ធបុប្ផា បាន​១​ដង ២០១៨ បាន​១​ដង បាន​ជើ​ក​ឯក ចំណាត់ថ្នាក់​លេខ​១
៣.ពានរង្វាន់៧​មករា ឆ្នាំ​២០១៨ ចូលរួមបាន ចំនួន​១​ដង បាន​ជើងឯក ចំណាត់ថ្នាក់​លេខ​១
៤.ពានរង្វាន់ Tiger Street football Cup ចូលរួម​ចំនួន​៤​ដង​
៥.ពានរង្វាន់ AIA ISF League U-18 2017-2018 ចំនួន១ដង​
៦.ពានរង្វាន់ Soccer League 2016 ចូលរួម​ចំនួន១ដង
៧.ពានរង្វាន់ Futsal ថ្នាក់ជាតិ ឆ្នាំ​២០១៦ ចូលរួម បាន​ចំនួន១ដង
៨.ពានរង្វាន់ Gangzber Cup 2017 ចូលរួម​ការប្រកួត បាន១​ដង
៩.ពានរង្វាន់ Africa Cup 2018 ចូលរួម​ការប្រកួត ចំនួន១ដង
១០.ពានរង្វាន់ K11 Futsal Cup 2016 ចូលរួម​ប្រកួត បាន​ចំនួន​១​ដង និង ចូលរួម​ប្រកួត មិត្តភាព ជា​មួយ ក្រុម ផ្សេងៗ បាន​ចំនួន៥៣ដង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu