Ad Code

លោក Netanyahu ផ្តោតលើ​ការស៊ើបអង្កេត​អំពើពុករលួយ​មុន​ការបោះឆ្នោត​អ៊ីស្រាអែល​



នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu កាលពី​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បានកំណត់​គោលដៅ​ទៅលើ​អ្វីដែល​ត្រូវបាន​គេ​មើលឃើញថា​ជាការ​ប្រឆាំង​ដ៏​ធំ​មុន​ការបោះឆ្នោត​នាពេលខាងមុខ​។ នោះ​គឺជា​ការស៊ើបអង្កេត​អំពី​អំពើពុករលួយ​ដែល​អាច​នាំ​ឲ្យ​មានការ​ប្តឹង​ចោទប្រកាន់​គាត់​។​

នៅក្នុង​វីដេអូ​មួយ​ដែល​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​កាលពី​ចុង​សប្តាហ៍ លោក Netanyahu បាន​និយាយ​ប្រឆាំងនឹង​លទ្ធភាព​ដែលថា អគ្គមេធាវី​នឹង​ប្រកាស​អំពី​ការសម្រេចចិត្ត​របស់គាត់​ថា​តើ​ត្រូវ​ចោទប្រកាន់​គាត់​មុន​ការបោះឆ្នោត​ថ្ងៃទី​៩​ខែមេសា​ដែរ​ឬក៏​អត់​។​

ការស្ទង់មតិ​បានបង្ហាញ​ថា នាយករដ្ឋមន្ត្រី​រូបនេះ​ទំនងជា​នឹង​ឈ្នះ​ថ្វីបើ​មានការ​ស៊ើបអង្កេត​លើ​គាត់​ក៏ដោយ​ប៉ុន្តែ​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ចោទប្រកាន់​គាត់​អាច​រំខាន​ដល់​យ​ទ្ធ​នា​ការឃោសនាបោះឆ្នោត​។​

លោក​បាន​ជំរុញ​ជា​សាធារណៈ​ឲ្យ​អគ្គមេធាវី​ពន្យា​ការប្រកាស​ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​រិះគន់ថា ការអត្ថាធិប្បាយ​របស់​គាត់​គឺ​ស្ថិត​នៅក្រៅ​ព្រំដែន​។​

បន្ទាប់ពី​វីដេអូ​របស់គាត់​កាលពី​ថ្ងៃ​សៅរ៍ អតីត​ចៅក្រម​តុលាការ​កំពូល​លោក Eliyahu Matza បាន​ប្រៀបធៀប​វោហា​សាស្ត្រ​របស់លោក Netanyahu ទៅនឹង​មេក្រុម​ឧក្រិដ្ឋកម្ម​។​

លោក Netanyahu បាន​និយាយ​នៅក្នុង​វីដេអូ​នោះ​ថា “​អ្នក​កុំ​ចាប់ផ្តើម​សវនាការ​មុន​ការបោះឆ្នោត​អី​ប្រសិនបើ​អ្នក​មិនអាច​សន្និដ្ឋានបាន​មុន​ការបោះឆ្នោត​”​។​
​សវនាការ​មុន​ការចោទប្រកាន់​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​នៅក្នុង​ដំណើរការ​យុត្តិធម៌​របស់​ប្រទេស​អ៊ីស្រាអែល​។​

ប្រសិនបើ​លោក​ឧ​ត្ត​ម​សេនីយ៍ Avichai Mandelblit ប្រកាស​ពី​គោលបំណង​របស់លោក​ក្នុងការ​ចោទប្រកាន់​គាត់​នោះ លោក Netanyahu នឹង​ទទួលបាន​ឱកាស​ចុងក្រោយ​ដើម្បី​ការពារ​ខ្លួន​នៅក្នុង​សវនាការ​មួយ​មុន​ពេលដែល​ការចោទប្រកាន់​ត្រូវ​បានដាក់​។​

នាយករដ្ឋមន្ត្រី​ដែល​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ក្នុងការ​ស៊ើបអង្កេត​ចំនួន​បី​ដាច់ដោយឡែក​ពីគ្នា​បាន​និយាយថា គាត់​គ្មាន​ចេតនា​លាលែង​ពី​តំណែង​ទេ​ប្រសិនបើ​គាត់​ត្រូវបាន​កោះហៅ​ឲ្យ​ឡើង​សវនាការ​បែបនេះ​មុនពេល​បោះឆ្នោត​។​

យោងតាម​អ្នកវិភាគ​ជាច្រើន​បាន​ឲ្យ​ដឹងថា លោក Netanyahu បាន​ជំរុញ​ឲ្យ​មានការ​បោះឆ្នោត​នៅ​ខែមេសា ប្រាំពីរ​ខែ​មុន​ការគ្រោងទុក​ដោយសារតែ​គាត់​ចង់​ប្រយុទ្ធ​ប្រឆាំងនឹង​ការចោទប្រកាន់​ជាមួយ​អាណត្តិ​បោះឆ្នោត​ថ្មី​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu