Ad Code

ទេព បូ​ព្រឹក្ស បញ្ជាក់​ចំណង​ស្នេហា​ដ៏​រឹង​ម៉ាំ​ ជាមួយ G-Devith ក្រោយ​ឆ្លងកាត់​ព្យុះភ្លៀង !



ភ្នំពេញ​ ​៖​ តារា​ចម្រៀង​ប្រុស​-​ស្រី​ពីររូប​របស់​ផលិតកម្ម​ហង្ស​មាស​ គឺ​កញ្ញា​ ទេព បូ​ព្រឹក្ស និង​លោក ងួន ចាន់​ដេ​វិត ហៅ G-Devith ដូច​មហាជន​ធ្លាប់​បានដឹង​មកហើយ​ថា ​អ្នក​ទាំងពី​មិន​ត្រឹមតែ​ជា​ដៃគូ​សិល្បៈ​ដ៏​មាន​ភាព​ស្និទ្ធស្នាល​ និង​ផ្អែមល្ហែម​យល់ចិត្ត​គ្នា​ប៉ុណ្ណោះ​ទេ​ ពួកគេ​ក៏​ថែមទាំង​បាន​បង្កើន​ពី​មិត្តភាព​រួម​អាជីព​សិល្បៈ​មក​ក្លាយជា​ចំណងស្នេហា​យ៉ាង​កក់ក្តៅ​ផងដែរ​។​

តាម​ការកត់សម្គាល់​ ចាប់តាំងពី​ពួកគេ ​កញ្ញា​ ទេព បូ​ព្រឹក្ស និង G-Devith ផ្តើម​បែកធ្លាយ​នូវ​សម្ពន្ធភាព ​នៃ​ការ​សាង​ស្នេហា​ក្រៅ​ឆាក​ជាមួយគ្នា ​គឺ​អ្នក​ទាំងពីរ​កាន់តែ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ផ្អែមល្ហែម​តាមរយៈ​ការ​ទម្លាយ​រូបភាព​កៀកកើយ​គ្នា ​ប្រៀប​បាន​ដូចជា​សត្វ​លលក​ញី​ឈ្មោល ​គួរ​ឲ្យ​ច្រណែន​ពី​ក្រសែភ្នែក​ទស្សនិកជន​ទៀតផង​។​

ជាក់ស្ដែង​នាឱកាស​ដើមឆ្នាំ​ថ្មី​២០១៩​នេះ​ តារាចម្រៀង​ស្រី​ដែល​ទើប​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ត្រូវ​គេ​ជះ​ស្រា​ និង​គប់​កំប៉ុង​ស្រា​បៀ​ អំឡុង​ពេល​ឡើង​ឆាក​តន្ត្រី ​កញ្ញា ទេព បូ​ព្រឹក្ស បានប្រកាស​ទម្លាយ​ជា​សាធារណៈ​នូវ​ការ​រឹតចំណង​ស្នេហា​ដ៏​រឹង​ម៉ាំ​រវាង​នាង​ និង​ដៃគូ​ប្រុស G-Devith បង្ក​ឲ្យ​មានការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់​មហាជន​គ្រប់​មជ្ឈដ្ឋាន​។​

បើតាម​ការរៀបរាប់​ភ្ជាប់​មក​ជា​មួយ​រូប​ភាព​ថ​ត​កៀកកើយ​គ្នា​ កញ្ញា ទេព បូ​ព្រឹក្ស បាន​លើកឡើងថា​តាមពិតទៅ​ពួកយើង​មិន​ទាមទារ​នៅ​ជាមួយគ្នា​យូរ​ទេ ​គឺ​សូម​ត្រឹមតែ​មួយជីវិត​បាន​ហើយ​ ទម្រាំ​តែ​ពួក​យើង​ដើរមក​ដល់ពេលនេះ ​គឺ​ពិតជា​ពិបាក​ណាស់​ ទាំង​ក្រុមគ្រួសារ​ ទម្រាំ​តែ​គាត់​យល់​ និង​ទទួល​យក​ក្តី​ស្រលាញ់​ពួកយើង ….​។​

បន្ថែម​ពី​លើ​នេះ​ តារាចម្រៀង​ធ្មេញ​ជំពើស​ ពូកែ​ខាង​ក្បាច់​រាំ​ កញ្ញា ទេព បូ​ព្រឹក្ស បាន​លើកឡើងថា​ពួកយើង​បាន​កាន់​ដៃ​គ្នា​ជម្នះ​រាល់​ឧបសគ្គ គឺ​មានតែ​ពាក្យ​ថា​ទ្រាំ ដូចនេះហើយ ​ឆ្នាំ​ថ្មី​នេះ ​សូម​ឲ្យ​បំណង​ប្រាថ្នា​ពួក​ខ្ញុំ​ បា​ន​ស​ម្រេច​ដូច​បំណង​ផង ​ថា​មើល​បើ​អ្នក​ទាំងអស់គ្នា​ជា​ហ្វេ​ន បូ​ព្រឹក្ស និង ដេ​វិត ពិត ​ដឹង​អត់​ថា​បំណង​ប្រាថ្នា​អ្វី​ ទាយ​ត្រូវ​ប៉ាវ​បាយ​១​ពេល G-Devith…​។​

ទន្ទឹមគ្នា​ នៃ​ការ​បង្ហោះ​សារ ​និង​បង្ហាញ​ពី​រូបភាព​ផ្អែមល្ហែម​របស់​តារា​ស្រី ​កញ្ញា ទេព បូ​ព្រឹក្ស ជា​មួ យ​សង្សារ​ប្រុស​ លោក G-Devith នេះដែរ​ មាន​ទស្សនិកជន​ជាច្រើន​បាន​ចូលរួម​អបអរ​ និង​ផ្ញើសារ​ជូន​ពរ​ចំណងស្នេហា​របស់​អ្នក​ទាំងពីរ​។ ​ក្នុងនោះ​ក៏​មានការ​លើកឡើងថា ​មិនដឹង​និយាយថា​ម៉េច​ទេ​ បើ​គេ​Comment​មុន​អស់ហើយ តែ​ណាស់​ហើយ ​ជូនពរ​បង​ទាំងពីរ​ចាប់ដៃគ្នា​ និង​រកស៊ី​ឲ្យ​​កាន់​តែមាន​ភ្ញៀវ​ច្រើនៗ​…៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu