ភ្នំពេញ ៖ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីរូបនីយកម្មនិងសំណង់លោកជាសុផារ៉ាកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ បានចេញសេចក្តីណែនាំស្នើសុំឲ្យលោកលោកស្រីជាអភិបាលនៃគណបក្សរាជធានីខេត្ត ប្រធានគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់រាជធានី ខេត្ត ឲ្យមានវិធានការជួយពង្រឹងគ្រប់គ្រងថែរក្សាដីរដ្ឋ។
លិខិតជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្មានឆ្នាំចុងក្រោយនេះមានការរំលោភទន្ទ្រានយកដីរដ្ឋពីសំណាក់ជនខិលខូចមួយចំនួនក៏ដូចជាមេខ្យល់ដឹកនាំប្រជាពលរដ្ឋចាប់យកដីរដ្ឋស្ទើរគ្រប់ទីកន្លែង។
លោកជា សុផារ៉ា ក៏បានលើកឡើងថា ដើម្បីពង្រឹងការគ្រប់គ្រងដីរដ្ឋដោយមានប្រសិទ្ធភាព សូមឲ្យអភិបាលគណៈនៃគណៈអភិបាលសហការជាមួយនឹងអាជ្ញាធរកាន់កាប់ដីរដ្ឋ ផ្ដល់ទិន្នន័យដីរដ្ឋដែលស្ថិតក្នុងសមត្ថកិច្ចកាន់កាប់គ្រប់គ្រងរបស់អង្គភាពរៀងៗខ្លួនដាក់បញ្ចូលក្នុងផែនទីរួម រៀបចំបោះបង្គោលនិងរៀបចំប៉ាណូផ្សព្វផ្សាយដល់សាធារណជនសំដៅរួមគ្នាការពារដីរដ្ឋទាំងនោះសម្រាប់ជាប្រយោជន៍រួម។
ជាមួយគ្នានេះ សូមផ្ដល់កិច្ចសហការចុះបញ្ជីដីរដ្ឋព្រមទាំងទប់ស្កាត់ការចូលទន្ទ្រានកាន់កាប់និងមិនអនុញ្ញាតធ្វើចរន្តការក្នុងការចេញប័ណ្ណកម្មសិទ្ធិលើកលែងករណីដែលមានការសម្រេចពីប្រមុខរដ្ឋាភិបាល។ ដូច្នេះសូមលោកលោកស្រីដែលមានការពាក់ព័ន្ធចាត់ចែងអនុវត្ត ឲ្យមានប្រសិទ្ធភាព៕
Source: Kampuchea Thmey Daily
0 Comments