Ad Code

អ្នក​រស់​នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​១​ម្តុំ​ច្បារអំពៅ​សឹង​ក្លាយជា​សេដ្ឋី​ព្រោះតែ​តម្លៃ​ដី​ឡើង​ខ្ពស់



ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ បាន​និយាយ​ថា ​សព្វថ្ងៃ​នេះ​អ្នក​រស់​នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​១​ ក្នុង​ទឹកដី​ខណ្ឌ​ច្បារអំពៅ ​សឹង​ក្លាយជា​សេដ្ឋី​អស់​ទៅ​ហើយ​ដោយសារតែ​តម្លៃ​ដី​ពួកគាត់​ឡើងថ្លៃ​សឹង​កប់​ពពក​។

បងប្រុស​ចាន់ ជិន ដែលជា​ឈ្មួញ​រក​ស៊ី​កួកជេ​ដី​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា ​អ្នក​រស់​នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​១​ក្នុង​ទឹកដី​ ខណ្ឌ​ច្បារអំពៅ ​រាជធានី​ភ្នំពេញ​ សឹង​ក្លាយជា​សេដ្ឋី​ព្រោះ​ហាងឆេង​ដី​របស់​ពួកគាត់​ឡើងថ្លៃ​ខ្ពស់ ​ដែល​មិន​នឹក​ស្មាន​ដល់​។ បងប្រុស​បញ្ជាក់​ថា ​បើសិន​ជា​ចង់​ទិញ​ដី ឬ ​ផ្ទះ​នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​១​ម្តុំ​ច្បារអំពៅ​គឺ​ត្រូវ​កាន់​លុយ​យ៉ាងតិច​២​លាន​ដុល្លារ​ ទើប​ចូល​ទៅ​សួរ​បាន​។



នេះ​និយាយ​ត្រឹម​ផ្ទះល្វែង​។ ​បើ​ដី​មិនទាន់​សង់ផ្ទះ​ចាប់ពី​ក្បាលដី​ប្រវែង​១០​ម៉ែត្រ​ឡើង​គឺ​មិន​ក្រោម​ពី​តម្លៃ​៥​លាន​ដុល្លារ​ឡើយ​។​ ហើយ​តម្លៃ​ខ្ពស់​ប៉ុណ្ណឹង​ទៅ​ហើយ​ក៏​ម្ចាស់​ដី​នៅ​អម​សង្ខាង​ផ្លូវជាតិ​លេខ​១​និយាយ​ថា ​ពួកគាត់​ដូចជា​មិន​ចង់​លក់ ​ព្រោះ​គ្រួសារ​របស់​គាត់​មាន​លុយ​ចាយ​ទិញ​ឡាន​ទំនើប​ជិះ​និង​មិន​ខ្វះ​លុយ​ចាយ​ផង​មិនដឹង​លក់​ធ្វើ​អី​។

អ្នករក​ស៊ី​ទិញ​លក់​ដី​បាន​ឲ្យ​ដឹង​ដែរ​ថា ​ចាប់ពី​ថ្ងៃនេះ​តទៅ​តម្លៃ​ដី​និង​ហក់​ឡើង​ខ្ពស់​ណាស់​ពិសេស​តំបន់​ដី​អភិវឌ្ឍន៍​ទីក្រុង​រណប​ក្នុង​ខណ្ឌ​ច្បារអំពៅ​នេះ​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu