Ad Code

ព្រះមហាក្សត្រ​ម៉ាឡេស៊ី​ដាក់រាជ្យ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ



ព្រះមហាក្សត្រ​របស់​ប្រទេស​ម៉ាឡេស៊ី​ បានដាក់​រាជ្យ​កាលពី​ថ្ងៃអាទិត្យ​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នេះ។ ការដាក់រាជ្យ​នេះ​បានបញ្ចប់​ការរំពឹងទុក​រយៈពេល​ច្រើន​សប្តាហ៍​អំពី​អនាគត​របស់​ទ្រង់​បន្ទាប់ពី​ព្រះអង្គ​បាន​ឈប់សម្រាក​ទទួល​ការព្យាបាល​និង​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​រៀប​អភិសេក​ជាមួយ​អតីត​បវរកញ្ញា​រុស្ស៊ី​។​

ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ Sultan Muhammad ទី​៥​គឺជា​លើកទីមួយ​ដែល​ស្ដេច​មួយអង្គ​បាន​ដកខ្លួន​ចេញពី​តំណែង​អំឡុង​អាណត្តិ​៥​ឆ្នាំ​របស់​ទ្រង់​នៅក្នុង​ប្រទេស​កាន់សាសនា​មូស្លីម​ភាគច្រើន​មួយ​នេះ​។​

ព្រះបរមរាជវាំង​បានបញ្ជាក់​ពី​ការលាលែង​នេះ​។​ សេចក្តីថ្លែងការណ៍​មួយ​ពី​អ្នកត្រួតពិនិត្យ​ការិយាល័យ​ព្រះមហាក្សត្រ​លោក Wan Ahmad Dahlan Abdul Aziz បាន​និយាយថា “​ព្រះអង្គ​ប្រាប់​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​បន្ត​រួបរួមគ្នា​ដើម្បី​រក្សា​សាមគ្គីភាព អត់ធ្មត់​និង​ធ្វើការ​រួមគ្នា​”​។​

បណ្តា​ថ្នាក់ដឹកនាំ​ឥស្លាម​របស់​ប្រទេស​ម៉ាឡេស៊ី​នឹង​ជួបប្រជុំគ្នា​ដើម្បី​សម្រេច​រក​ស្តេច​បន្ទាប់​។​
​ប្រទេស​ម៉ាឡេស៊ី​គឺមាន​របប​រាជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ជាមួយ​ការរៀបចំ​តែមួយគត់​ដែល​រាជ្យ​បល្ល័ង្ក​ត្រូវ​ផ្លាស់ប្តូរ​រាល់​ប្រាំ​ឆ្នាំ​ម្តង​រវាង​មេដឹកនាំ​នៃ​រដ្ឋ​ម៉ាឡេស៊ី​ទាំង​៩​ដែល​ដឹកនាំ​ដោយ​រាជវង្ស​ឥស្លាម​អាយុកាល​ច្រើន​សតវត្ស​។​

ប្រព័ន្ធ​នេះ​ត្រូវ​បានដាក់​ចាប់តាំងពី​ការទទួល​ឯករាជ្យភាព​ពី​ប្រទេស​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៥៧​។​
​ទោះបីជា​យ៉ាងណាក៏ដោយ មន្ត្រី​រាជវាំង​មិនបាន​ប្រាប់​ហេតុផល​ណាមួយ​សម្រាប់​ការសម្រេច​ព្រះទ័យ​របស់​ព្រះមហាក្សត្រ Sultan Muhammad ទី​៥​ទេ​ប៉ុន្តែ​មាន​សំនួរ​អំពី​ការគ្រប់គ្រង​របស់​ស្តេច​អង្គ​នេះ​ចាប់តាំងពី​ទ្រង់​បាន​ឈប់​សម្រាទ​ទួល​ការព្យាបាល​កាលពី​ខែវិច្ឆិកា​។​

ហើយ​រហូតមក​ដល់ពេលនេះ មន្ត្រី​រាជវាំង​ក្នុងប្រទេស​ម៉ាឡេស៊ី​មិន​បានធ្វើ​អត្ថាធិប្បាយ​អំពី​ពាក្យ​ចចាមអារ៉ាម​នៃ​ការរៀប​អភិសេក​ឬ​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​សុខភាព​របស់​ព្រះអង្គ​ទេ​។​
​ព្រះបរមរាជវាំង​មិនបាន​ចង្អុល​បង្ហាញថា​នៅពេលណា​ទើប​មេដឹកនាំ​ឥស្លាម​នឹង​ជួបប្រជុំគ្នា​ដើម្បី​ជ្រើសរើស​ស្តេច​បន្ទាប់​ទេ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu