Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃ​ទី​៦​មករា ​យានយន្ត​ល្មើស​៦៦២​គ្រឿង​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង១៤​និង​០០​នាទី ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន៦៦២​គ្រឿង អប់រំចំនួន២០៥​គ្រឿង និង​ពិន័យ ចំនួន៤៥៧​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ ចំនួន៤៤៤៩​គ្រឿង អប់រំ​ចំនួន​១៣៨៦​គ្រឿង និង​ពិន័យ ចំនួន៣០៦៣​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន​១៧៤៩២​គ្រឿង អប់រំ ចំនួន​៩៣៣​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន​២៤៣៣​គ្រឿង ( មួក​១៧៩០​គ្រឿង និង​កញ្ចក់​៥៤៨​គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន៩៥​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន​៨១​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ​ស្រវឹង រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ រកឃើញ​យានយន្ត​ល្មើស ( គ្មាន ) អប់រំ ( គ្មាន ) និង​មធ្យោបាយ​ពិន័យ ( គ្មាន )៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu