Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៦​មករា​ កើតឡើង​១២​លើក​ ស្លាប់​៩​នាក់ ​របួសធ្ងន់​ស្រាល​២៣​នាក់​



​ភ្នំពេញ ​៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១២​លើក ( យប់​៧​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៩​នាក់ ( ស្រី​២​នាក់ ) រងរបួស​ធ្ងន់​១៦​នាក់ ( ស្រី​១​នាក់ ) និង​រងរបួស​ស្រាល​៧​នាក់ ( ស្រី​៤​នាក់ ) ក្នុង​នោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​១២​នាក់ ( យប់​១២​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១២​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ២៤​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន​១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៨​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ៥​គ្រឿង និង​យាន​ផ្សេងៗ ចំនួន​១​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន​៩​លើក ( ស្លាប់​៨​នាក់ ) , មិន​ប្រកាន់​ស្តាំ​១​លើក , មិន​គោរព​សិទ្ធិ ១​លើក ( ស្លាប់​១​នាក់ ) និង​ប្រជែង​គ្រោះថ្នាក់​១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន​៥​លើក ផ្លូវ​ខេត្ត ចំនួន​៦​លើក និង​ផ្លូវលំ ចំនួន​១​លើក ។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន​៣​លើក រថយន្ត​ធុន​តូច ចំនួន​៦​លើក និង​រថយន្ត​ធុន​ធំ ចំនួន​៣​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កំពង់ចាម​១​លើក ស្លាប់​១​នាក់ រាជធានី​ភ្នំពេញ​៤​លើក ស្លាប់​៣​នាក់ របួស​៧​នាក់ ខេត្តកំពង់ស្ពឺ​២​លើក ស្លាប់​១​នាក់ របួស​៥​នាក់ ខេត្ត​ស្ទឹងត្រែង​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្តស្វាយរៀង​១​លើក ស្លាប់២​នាក់ របួស៤​នាក់ និង​ខេត្ត​ពោធិ៍សាត់​១​លើក ស្លាប់​១​នាក់ របួស​១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០១៩ កើតឡើង​៦៩​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​២៩​នាក់ របួស​សរុប​១៦១​នាក់ ក្នុង​នោះ​របួសធ្ងន់​៩៥​នាក់ និង​រង​របួស​ស្រាល​៦៦​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu