ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន៦លើក ( យប់៣លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៣នាក់ ( ស្រី១នាក់ ) រងរបួសធ្ងន់៤នាក់ ( ប្រុស ) និងរងរបួសស្រាល៥នាក់ ( ស្រី៣នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព៥នាក់ ( យប់២នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ១១គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន៦គ្រឿង រថយន្តធុនតូច ចំនួន៤គ្រឿង និងរថយន្តធុនធំ ចំនួន១គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន ២លើក , មិនប្រកាន់ស្តាំ១លើក ( ស្លាប់១នាក់ ) , មិនគោរពសិទ្ធិ ១លើក ( ស្លាប់១នាក់ ) , បត់គ្រោះថ្នាក់១លើក ( ស្លាប់១នាក់ ) ,និង ងងុយដេក១លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៣លើក និងផ្លូវខេត្ត ចំនួន៣លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន២លើក រថយន្តធុនតូច ចំនួន២លើក និងរថយន្តធុនធំ ចំនួន២លើក។ រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តកំពត១លើក ស្លាប់១នាក់ ខេត្តកំពង់ធំ ២លើក ស្លាប់២នាក់ ( ស្រី១នាក់ ) របួស១នាក់ ខេត្តព្រះសីហនុ ២លើក ស្លាប់ របួស៧នាក់ ( ស្រី ៣នាក់ ) និងខេត្តបាត់ដំបង ១លើក របួស១នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល២៣ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ កើតឡើង ២៤០លើក បណ្តាលឲ្យមនុស្សស្លាប់១០១នាក់ របួសសរុប ៣៧៧នាក់ ក្នុងនោះរបួសធ្ងន់ ២៤៧នាក់ និងរងរបួសស្រាល១៣០នាក់៕
Source: Kampuchea Thmey Daily
0 Comments