ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវ បានស្រាវជ្រាវរហូតឈានទៅដល់ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ទាំងយប់ រួមទាំងថ្នាំញៀន៦កញ្ចប់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុច ក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញខណ្ឌសហការជាមួយប៉ុស្តិ៍ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ង្វៀង វាំងយឿង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រីឯសម្ភារៈដកហូតបានរួមមាន ក្រាមពណ៌សថ្លា សង្ស័យគ្រឿងញៀនចំនួន៦កញ្ចប់តូច។
ក្រោយឃាត់ខ្លួនជនសង្ស័យ កម្លាំងជំនាញខណ្ឌកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments