ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ខណៈល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋាន ហើយបានរកឃើញថ្នាំញៀននៅជាប់ខ្លួននោះ។
ជនសង្ស័យ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង២០នាទី ចំណុចផ្ទះលេខ៥៣ ផ្លូវលេខ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ឈ្មោះ តេង សុត្រា ហៅ ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់ នៅផ្ទះលេខ២១A ផ្លូវ លេខ៥៩៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯវត្ថុតាងចាប់យករួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់តូច , ទូរស័ព្ទដៃ
០១គ្រឿងម៉ាក Nokia ស៊េរី105 ពណ៌ខៀវ និងម៉ូតូកង់បី (Pass App) ចំនួន០១គ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1HE-1070 (ចាប់យកពីជនសង្ស័យ ឈ្មោះ តេង សុត្រា ហៅ ម៉ៅ )។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និង ចាត់ការបន្តតាមផ្លូវច្បាប់៕
Source: Kampuchea Thmey Daily
0 Comments