Ad Code

យុវជន​ពីរ​នាក់​ បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ ក្រោយ​បើកបរ​ម៉ូតូ​លឿន​ធ្លាក់​ផ្លូវ​ បុក​នឹង​គ្រឹះ​ស្ពាន​



​តាកែវ ៖ យុវជន​ពីរ​នាក់ ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ​ បន្ទាប់ពី​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ រេ​ចង្កូត​ធ្លាក់​ផ្លូវ​ ទៅ​បុក​នឹង​គ្រឹះ​ស្ពានថ្ម​មួយ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​ កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​១២​នាទី​ ស្ថិត​នៅ​ភូមិ​ក្រាំ​ធ្នង់ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ​។ តាម​ការ​ឲ្យ​ដឹង​ពី​ប៉ូលិស​ស្រុក​សំរោង​បាន​ប្រាប់​ថា ជនរងគ្រោះ​មាន​គ្នា​ពីរ​នាក់​ ដែល​អ្នកបើកបរ​មាន ឈ្មោះ តេង ផា​និត្យ ភេទ​ប្រុស អាយុ​២១​ឆ្នាំ និង​អ្នករួមដំណើរ​មាន ឈ្មោះ សុខ វណ្ណ​នុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទាំងពីរ​នាក់ ​រស់នៅ​ភូមិ​ស្រី​ប្រសើ ឃុំ​ស្លា ស្រុក​សំរោង ខេត្ត​តាកែវ​។ ចំណែក​ម៉ូតូ​ម៉ា​ស៊ុយ​ស៊ូ​គី​និ​ច ពាក់​ស្លាក់​លេខ ភ្នំពេញ​1CW 7489​។​

​ក្រោយ​កើតហេតុ ​ប៉ូលិស​ស្រុក​សំរោង​ បាន​ចុះ​ដល់​ធ្វើ​កំណត់ហេតុ​ និង​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu