ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី ៣ ដែលកាសែតកម្ពុជាថ្មីទទួលបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច ចម្រុះទូទាំងប្រទេសបង្ក្រាប (ជួញដូរ រក្សាទុក ដឹកជញ្ជូន ដាំដុះ ផលិតកែច្នៃ ចាត់ចែង ផ្ដល់ទីតាំង និងប្រើប្រាស់) ចំនួន១៥ករណី ឃាត់៣០នាក់(ស្រី២នាក់) វត្ថុតាងចាប់យក សរុប មេតំហ្វេតាមីន (ice) ៣,២០ក្រាម និង ៤១កញ្ចប់តូច។
ប្រភេទបទល្មើសគ្រឿងញៀន ដែលត្រូវសមត្ថកិច្ចចម្រុះបង្ក្រាប ជួញដូរ១០ករណី ឃាត់២១នាក់ (ស្រី ២នាក់) និងប្រើប្រាស់៥ករណី ឃាត់៩នាក់(ស្រី ០នាក់)។ អនុវត្តដីកា ៖ ដីកា១ករណី ចាប់ជនសង្ស័យ១នាក់។ អាវុធហត្ថ ៖ បង្ក្រាបជួញដូរ ១ករណី ឃាត់១នាក់ (ស្រី០នាក់)។ អ្នកមានផ្ទុកសារធាតុញៀន៩នាក់ ជួញដូរ០នាក់/២១នាក់ និងប្រើប្រាស់៩នាក់/៩នាក់ លទ្ធផលទាំងអស់បង្ក្រាបដោយ ៩អង្គភាព រួមមាន Police : ៨អង្គភាព ១ / មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់១នាក់ ចាប់យកice ១,៣៩ក្រាម។ ២ / កំពង់ស្ពឺ ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកice ១,៣៦ក្រាម។ ៣ / កោះកុង ៖ ជួញដូរ១ករណី ឃាត់២នាក់ ចាប់យកice ០,១៥ក្រាម។ ៤ / ព្រះវិហារ ៖ អនុវត្តន៍ដីកា១ ចាប់១នាក់។ ៥/ពោធិ៍សាត់ ៖ ប្រើប្រាស់១ករណី ឃាត់១នាក់។ ៦ / សៀមរាប ៖ ជួញដូរ១ករណី ឃាត់៥នាក់ ប្រើប្រាស់១ករណី ឃាត់៣នាក់។ ៧/ឧត្តរមានជ័យ ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកice ១កញ្ចប់តូច។ ៨ / រាជធានីភ្នំពេញ ៖ ជួញដូរ៤ករណី ឃាត់ ៩នាក់ ប្រើប្រាស់២ករណី ឃាត់៤នាក់ ចាប់យកice ៤០កញ្ចប់តូច។ PM : ១អង្គភាព ១/កែប ៖ ជួញដូរ១ករណី ឃាត់១នាក់ ចាប់យកice ០,៣០ក្រាម។
ដោយឡែក លទ្ធផលអនុវត្តន៍ច្បាប់រយៈពេល១២ខែ (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២០ ខែធ្នូ) ឆ្នាំ២០១៨ សរុប7823ករណី ឃាត់មនុស្ស 15822នាក់ ស្រី 1300នាក់ (ជនបរទេស 310នាក់ ស្រី 48នាក់ មាន 24សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 4932ករណី ឃាត់ 8846នាក់ (ស្រី 890នាក់) និងប្រើប្រាស់ 2891ករណី ឃាត់ 6976នាក់ (ស្រី 410នាក់)។ អនុវត្តដីកា ៖ 235ដីកា ឃាត់ 227នាក់ (ស្រី 9នាក់) សារធាតុញៀនគ្រប់ ប្រភេទ 532kg 174,57g កញ្ឆាក្រៀម 74kg 146g និង 164925ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 94គ្រឿង ម៉ូតូ 2230គ្រឿង ទូរស័ព្ទ 5924គ្រឿង ជញ្ជីង 376គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 13ដើម។
យោងតាមរបាយការណ៍របស់គណៈកម្មការទី៣ នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី៣ ប្រាប់បញ្ជាក់ឲ្យដឹងថា លទ្ធផលអនុវត្តន៍ច្បាប់ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សរុប 8018ករណី ឃាត់មនុស្ស 16232នាក់ ស្រី 1343នាក់ (ជនបរទេស 310នាក់ ស្រី 48នាក់ មាន 24សញ្ជាតិ) ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែងដាំដុះ 5061ករណី ឃាត់ 9099នាក់ (ស្រី 917នាក់) និងប្រើប្រាស់ 2957ករណី ឃាត់ 7133នាក់ (ស្រី 426នាក់)។ អនុវត្តដីកា ៖ 243ដីកា ឃាត់ 235នាក់ (ស្រី 9នាក់) សារធាតុញៀនគ្រប់ ប្រភេទ 533kg 846,54g និង 370កញ្ចប់ កញ្ឆាក្រៀម 74kg 146g និង 164925ដើម ។ សម្ភារៈចាប់យក រួមមាន រថយន្ដ 94គ្រឿង ម៉ូតូ 2230គ្រឿង ទូរស័ព្ទ 5924គ្រឿង ជញ្ជីង 376គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 13ដើម៕
Source: Kampuchea Thmey Daily
0 Comments