Ad Code

ជនសង្ស័យ​៣​នាក់ ត្រូវ​ប៉ូលិស​ជំនាញ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ​ពាក់ព័ន្ធ​ករណី​ថ្នាំញៀន​



រតនគិរី ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចុះ​បង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​វិធី​ញុះញង់​)​និង​ឃាត់ខ្លួន​មនុស្ស​៣នាក់​ជា​បន្តបន្ទាប់​។​

ករណី​ចុះ​បង្ក្រាប​គ្រឿងញៀន​នេះ​ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​និង​១០​នាទី​ថ្ងៃអាទិត្យ ១​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​អូ​រក​ន្ទិ​ល សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

មន្ត្រីនគរបាល​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​បញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វា​ត់ ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដោយមាន​ការ​សម្របសម្រួល​ពី​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ធ្វើ​ការ​ឆែកឆេរ​រ​ក​ឃើញ​ម្សៅ​ក្រាម ​ពណ៌ស​ថ្លា ​សង្ស័យ​សារធាតុ​ញៀន​មួយចំនួន បន្ទាប់ពី​បាន​សាកសួរ​ចម្លើយ​ជនសង្ស័យ​ម្នាក់​និង​បន្ត​ឃាត់ខ្លួន​២​នាក់​បន្ថែម​ទៀត​។​



មន្ត្រី​នគរបាល​គ្រឿងញៀន​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ត្រូវ​ឃាត់ខ្លួន ១.​ឈ្មោះ ជាង ណា​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ​។ ២.​ឈ្មោះ តា​ល់ ពឹង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​។ ៣.​ឈ្មោះ ដួង សុ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ។ ក្រោយពី​បាន​ឃាត់ខ្លួន​ធ្វើតេស្ត​ទឹកនោម​លទ្ធផល​វិជ្ជមាន​(+)​ទាំង​៣​នាក់​ផងដែរ​។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ដកហូត​វត្ថុ​តាង​រួមមាន​ ម្សៅ​ក្រាម ​ពណ៌​ស​ថ្លា​ សង្ស័យ​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​ធំ ទម្ងន់​១១.២០​ក្រាម​ទាំង​សំបក​ថង់​​ទូរស័ព្ទ​ដៃ ១​គ្រឿង​ដាវ​សាំ​ម៉ូ​រៃ ២​ដើម​ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ១​គ្រឿង ​ម៉ូតូ ២​គ្រឿង​ ថង់​ច្រក​ថ្នាំញៀន​មួយចំនួនធំ​ និង​សម្ភារៈ​សេព​ថ្នាំញៀន​មួយចំនួនធំ​ទៀត​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង ​បាន​ឃាត់​និង​រក្សាទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​ជំនាញ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ចាត់ការ​ទៅតាម​នីតិ​វិធី​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu