Ad Code

កម្លាំង​ប្រជា​ការពារ​សាលា​ខណ្ឌ​មានជ័យ​ ចុះ​រៀប​សណ្តាប់​ធ្នាប់​រួម​និង​ធ្វើ​អនាម័យ​ប្រមូល​សំរាម



ភ្នំ​ពេ​ញ ៖ យោងតាម​ប្រសាសន៍​លោក​ពេជ្រ កែវ​មុនី អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ​មានជ័យ​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹង​ថា ជា​រៀងរាល់​ថ្ងៃនេះ​កម្លាំង​ប្រជា​ការពារ​សាលាខណ្ឌ​មានជ័យ​ទាំងអស់​បាន​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​សន្តិសុខ​តាម​ដងផ្លូវ​ ហើយ​ក្នុង​នោះ​ពួកគាត់​ក៏បាន​ចូលរួម​ធ្វើ​អនា​ម័​យ​ទៀតផង​។​ អ្វីដែល​បងប្អូន​ប្រជា​ការពារ​បំពេញ​ភា​រ​កិច្ច​ចំពោះមុខ​នោះ​មាន​ច្រើនណាស់​ដូចជា​ចុះ​រៀបចំ​សណ្តាប់​ធ្នាប់​តាម​ដងផ្លូវ ចុះ​ការពារ​សន្តិសុខ​ជូន​ថ្នាក់ដឹកនាំ​ដោយ​សហការ​ជាមួយ​សមត្ថកិច្ច​និង​ចូលរួម​ចំណែក​ក្នុង​ការ​ត្រួតពិនិត្យ​អាវុធជាតិ​ផ្ទុះ​ក៏ដូចជា​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​ថែមទៀត​។



លោក​អភិបាលខណ្ឌ​មានជ័យ​បាន​បញ្ជាក់​ថា ​ដោយសារតែ​បានឃើញ​សកម្មភាព​បំពេញការងារ​របស់​បង​ប្អូន​ប្រជា​ការពារ​សាលា​ខណ្ឌ​ដោយ​មិន​ត្អូញត្អែរ​ ឬ ប្រកាន់​ពេលវេលា​បែប​នេះ​ហើយ ​ទើប​លោក​អភិបាលខណ្ឌ​តែងតែ​នាំ​យក​ថវិកា​និង​អំណោយ​រួមមាន​គ្រឿង​ឧបភោគ​បរិភោគ​យក​មក​ផ្តល់​ជូន​បងប្អូន​ប្រជា​ការពារ​សាលាខណ្ឌ​មានជ័យ​សរុប​៥០​នាក់​ ដោយ​មិន​ឲ្យ​ខ្វះខាត​ឡើយ​។​ ហើយ​ក្នុង​នោះ​លោក​អភិបាលខណ្ឌ​ក៏បាន​ឧបត្ថម្ភ​អាហារ​ជា​រៀងរាល់ថ្ងៃ​ជូន​ដល់​ពួកគាត់​ដើម្បី​ជួយ​សម្រាល​ជីវភាព​ប្រចាំថ្ងៃ​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu