Ad Code

សាន ផានិត និង​ឧកញ៉ា​ម្នាក់​ ធ្វើ​ឲ្យ​លោក អ៊ឹម ជីវ៉ា ស្រក់​ទឹកភ្នែក​ដោយ​មិន​ដឹង​ខ្លួន



ភ្នំពេញ ​៖ ​តារា​ចម្រៀង​រៀមច្បង​សិល្បៈ​ម្ចាស់​បទ ទូរស័ព្ទ​ប្រាប់​ផង លោក សាន ផានិត និង​លោក​ឧកញ៉ា​ចិត្តធម៌​ម្នាក់ទៀត​ បានធ្វើ​ឲ្យ​តារា​សម្តែង​ប្រុស​លោក អ៊ឹម ជីវ៉ា ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​ព្រោះតែ​ទង្វើ​ដ៏​ល្អ​ និង​ទឹកចិត្ត​សប្បុរសធម៌​របស់​បុគ្គល​ទាំងពីរ​រូបនេះ ​ក្នុងការ​ចូលរួម​ជួយ​សម្រួល​ជីវភាព​គ្រា​ជួប​ការ​លំបាក។

លោក អ៊ឹម ជីវ៉ា បាន​រៀបរាប់​បង្ហាញ​ពី​អារម្មណ៍​រំភើប​និង​ក្តុកក្តួល​ចេញពី​ចិត្ត​ថា ​ថ្ងៃនេះ​ចង់​និយាយ​ចេញពី​ចិត្ត​ម្តង​តារា​ចម្រៀង​បងប្រុស សាន ផានិត និង​លោក​ឧកញ៉ា​Li Yang ធ្វើអោយ​ខ្ញុំ​ស្រក់​ទឹកភ្នែក​ដោយ​មិនដឹង​ខ្លួន​។ ​ខ្ញុំបាទ​ពិតជា​សូម​ថ្លែង​អំណរ​រ​គុណ​បំផុត​ចំពោះ​ទឹកចិត្ត​សប្បុរសធម៌​រប​ស់​លោក​ឧកញ៉ា Li Yang CEO Atsolutions Real Estate ក្រុមហ៊ុន​អចលនទ្រព្យ​កម្ពុជា និង​បងប្រុស សាន ផានិត ។​

តារា​ប្រុស​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា​ អរគុណ​លោក​ទាំងពីរ​ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ខ្ញុំបាទ​ចំនួន​៥០០​ដុល្លារ​ដើម្បីអោយ​ខ្ញុំបាទ​បាន​ទៅធ្វើ​សប្បុរសធម៌​ខ្លះ​និង​យកមក​ជួសជុល​រថយន្ត​ខ្លះ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ខេត្តកោះកុង ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​របស់លោក​ឧកញ៉ា​និង​បងប្រុស​ខ្ញុំ​នឹង​ចងចាំ​ទុក​មួយជីវិត ដែល​បាន​ជួយ​ប្អូន​ពេល​​​ប្អូន​ជួប​ទុក្ខ​។ ​ខ្ញុំ​សូម​បញ្ជាក់ថា​ មកដល់​ម៉ោង​នេះ​រថយន្ត​របស់​ខ្ញុំបាទ​មិនទាន់​ដោះស្រាយ​ចប់​ឡើយ​គឺ​នៅ​អធិការដ្ឋាន​ស្រុកស្រែ​អំបិល​ដដែល​។​

តារា​ប្រុស​រូបនេះ​បាន​បន្តថា បើសិនជា​ដោះស្រាយ​ចប់​ទើប​ខ្ញុំបាទ​បាន​យក​រថយន្ត​នោះ​ទៅ​លក់​ឬ ជួសជុល​ទើប​មានអី​ជិះ តែ​ពេលនេះ​ចង់ទៅ​ណា​មក​ណា​គឺ ត្រូវ​ជិះ​ម៉ូតូឌុប​ឬ​ផា​អេប​ត្រង់ចំណុច​នេះ​គឺ​មិនមែន​ត្អូញត្អែរ​យក​រថយន្ត​គ្រោះថ្នាក់​មក​ធ្វើ​អាជីវកម្ម​ចង់បាន​អំណោយ​​​នោះទេ ហើយក៏​មិនបាន​ទៅ​អំពាវនាវ​ដើរ​សុំ​គេ​ដែរ គឺ​ចង់​ប្រាប់​អោយដឹង​ថា​លុយ​ញើស​ឈាម​ដែល​ខំរកវា​លំបាក​ប៉ុណ្ណា​នៅពេលដែល​ជួប​គ្រោះថ្នាក់ ហើយក៏​គ្មាន​អ្នកណា​មក​លំបាក​ជាមួយ​យើង​ដែរ គឺ​អ្នកខ្លះ​មិនបាន​ជួយ​ខ្ញុំ​ទេ​គឺ​បានតែ​ដើរ​និយាយដើម​យើង​សំអុយ​កេរ្តិ៍​ឈ្មោះ​ខ្ញុំ​ដោយ​មិនដឹង​ខ្លួន បើ​មិនបាន​ជួយ​ខ្ញុំ កុំ​និយាយ​អាក្រក់​ពី​ខ្ញុំ ហើយ​មនុស្ស​ដែល​គេ​ជួយ​យើង​ពិតប្រាកដ​គេ​មិនដែល​និយាយ​ផង ។

លើសពីនេះ​តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​បន្ថែមថា​កន្លងមក​ខ្ញុំ​ពិតជា​អរគុណ​បងប្អូន​លោក​ឧកញ៉ា​ឯកឧត្តម សិល្បករ និង​មិត្ត​Facebook តែងតែ​បារ​ម្ភ​ផ្ញើ​សារ​មក​សួរនាំ ដោយមាន​បងប្អូន​ពួកគាត់​ផ្តល់​កម្លាំង​ទឹកចិត្ត​ដល់​ខ្ញុំ​ទាំង​ពេលវេលា​ ស្មារតី​ផ្លូវចិត្ត​និង​ថវិកា​ បងប្អូន​ណា​ដែល​ជួយ​ខ្ញុំ​ពេល​មានទុក្ខ​លំបាក​ខ្ញុំ​នឹង​ចងចាំ​ពួកគាត់​អស់​មួយជីវិត​រហូតដល់​ថ្ងៃ​ខ្ញុំ​ស្លាប់។ សូម​សំណូមពរ​ដល់​ព្រះរាជអាជ្ញា​ខេត្តកោះកុង​មេត្តាជួយ​ដោះស្រាយ​អោយបាន​លឿន​ផង​ព្រោះ​នឹង​អាល​ឆាប់​ចប់​បាន​យក​រថយន្ត​នេះ​ទៅ​ជួសជុល​ឬ​លក់​បាន​ថវិកា​​បន្តិចបន្តួច​រក​ទិញ​របស់​ជិះ​វិញ៕
​  

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu