ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ថា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើង ចំនួន ១៩លើក ( យប់ ៨លើក ) បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ១៩នាក់ ( ប្រុស ) និងរងរបួសស្រាល១១នាក់ ( ស្រី ២នាក់ ) ក្នុងនោះគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានពាក់មួកសុវត្ថិភាព ១៣នាក់ ( យប់ ៥នាក់ )។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនេះ បានបណ្តាលឲ្យមានការខូចខាតយានយន្តសរុប ៣៣គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន១៦គ្រឿង រថយន្តធុនតូច ចំនួន១១គ្រឿង រថយន្តធុនធំ ចំនួន ២គ្រឿង និងយានផ្សេងៗ ចំនួន៤គ្រឿង។
របាយការណ៍ខាងលើប្រាប់បន្តថា មូលហេតុ ដែលបណ្តាលឲ្យកើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពី ល្មើសល្បឿន៧លើក ( ស្លាប់៤នាក់ ) , មិនប្រកាន់ស្តាំ៤លើក ( ស្លាប់២នាក់ ) , មិនគោរពសិទ្ធិ ៤លើក ,បត់គ្រោះថ្នាក់ ១លើក ( ស្លាប់១នាក់ ) , ស្រវឹង១លើក និងកត្តាយានយន្ត២លើក។
គ្រោះថ្នាក់នៅលើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៥លើក ផ្លូវខេត្ត ចំនួន១២លើក និងផ្លូវលំ ចំនួន២លើក។ ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ចំនួន៧លើក រថយន្តធុនតូច ចំនួន៩លើក រថយន្តធុនធំ ចំនួន១លើក និងយានផ្សេងៗ ចំនួន២លើក។
រាជធានី ខេត្ត ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តព្រះសីហនុ១លើក ស្លាប់២នាក់ របួស២នាក់ ខេត្តកំពង់ធំ១លើក ស្លាប់១នាក់ ខេត្តរតនគីរី៣លើក ស្លាប់១នាក់ របួស៦នាក់ ខេត្តស្វាយរៀង១លើក ស្លាប់២នាក់ របួស៣នាក់ ខេត្តតាកែវ១លើក ស្លាប់១នាក់ និងភ្នំពេញ៥លើក របួស៨នាក់។
យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ រយៈពេល២០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៩ កើតឡើង២១៤លើក បណ្តាលឲ្យមនុស្សស្លាប់៨៩នាក់ របួសសរុប៣៣៤នាក់ ក្នុងនោះរបួសធ្ងន់២១៤នាក់ និងរងរបួសស្រាល១២០នាក់៕
Source: Kampuchea Thmey Daily
0 Comments