Ad Code

បាត់​ពី​ផ្ទះ​​៤​ថ្ងៃ​ ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ស្លាប់ នៅ​ក្នុង​ទឹកអូរ​ម៉ាស៊ីន​វ៉ៃ



ឧត្តរមានជ័យ ​៖​ មាន​ករណី​រក​ឃើញ​សាកសព​ស្លាប់​ក្នុង​ទឹកអូរ​(​អូរ​ម៉ាស៊ីន​រ៉ៃ​)​ ភូមិ​អូរ​តា​ម៉ូត ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ក្រោយ​ទទួល​ដំណឹង​នេះ ​ពី​ប្រជាពលរដ្ឋ​នៅ​វេលា​ម៉ោង​១៧​និង​៣០​នាទី ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​បាន​សហការ​ជាមួយ​លោកស្រី សែម សេម ឋា​នៈ​​ជា​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំ​ផ្អាវ និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ផ្អាវ បាន​ចុះ​ទៅដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃខែ​ដដែល​ ដើម្បី​ធ្វើ​ការពិនិត្យ​ និង​ស្រាវជ្រាវ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា សាកសព​ជនរងគ្រោះ​ ឈ្មោះ គួ បាន ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​​មាន​ទីលំនៅ​ភូមិ​កើត​ហេតុ​។ ប្រពន្ធ​ឈ្មោះ​ លួ​ន លីន អាយុ​២៦​ឆ្នាំ មិនទាន់​មាន​កូន​។​

សមត្ថកិច្ច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ប្រមូល​ព័ត៌មាន​ជុំវិញ​រឿង​ហេតុ ៖ យោង​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ វណ្ណ វឿន​ ភេទ​ប្រុស ​ត្រូវជា​បងថ្លៃ​របស់​ជ​ន​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ធ្លាប់​មាន​ជំងឺ​ប្រកាច់​ឆ្កួតជ្រូក​រយៈពេល​៥​ឆ្នាំ​មក​ហើយ។​ កាលពី​អំឡុង​ឆ្នាំ​២០១៧​ ពេល​ដែល​ខ្លួន​ទៅ​រក​ត្រី​ជាមួយ​ជនរងគ្រោះ ​និង​ឈ្មោះ​ម៉ាប់ ​ត្រូវជា​ក្មួយ​របស់​ជនរងគ្រោះ ​ពេលនោះ​ជនរងគ្រោះ​ធ្លាប់​ប្រកាច់​ក្នុង​ទឹក​ម្ដង​រួចមក​ហើយ​ តែ​​ត្រូវបាន​ខ្លួន ​និង​ឈ្មោះ ម៉ាប់​ ជួយ​ទាញ​មក​លើ​គោក​ ហើយ​ជួយ​រឹត​ខ្នង​ និង​ដើម​ទ្រូង​បាន​ពីរ​នាទី ​ទើប​ជនរងគ្រោះ​ដឹងខ្លួន​មកវិញ។ ក្រោយៗ​មក​ទៀត​ ជនរងគ្រោះ​ធ្លាប់​ប្រកាច់​ជា​ច្រើ​ន​ដង​ តែ​បាន​គេ​ជួ​យ​សង្គ្រោះ​ទាន់​ពេល ចំពោះ​ការ​ទំនាក់ទំនង​សង្គម ជនរងគ្រោះ​ពុំ​ដែល​មានការ​ឈ្លោះប្រកែក​ជាមួយ​អ្នកណា​ឡើយ​។​

ការបំភ្លឺ​របស់ ​ឈ្មោះ យ៉ែម ណាក់ ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ នៅ​ភូមិ​កើត​ហេតុ​ ត្រូវជា​ក្មួយ​ជនរងគ្រោះ ក៏​បំភ្លឺ​ដូចគ្នា។ រីឯ​ឈ្មោះ សាំ ភឿន ត្រូវជា​ឪពុកធម៌​របស់​ជនរ​ង​គ្រោះ និង​ឈ្មោះ លួ​ន លីន ភេទ​ស្រី​អាយុ​២៦​ឆ្នាំ​ ត្រូវជា​ប្រពន្ធ​របស់​ជនរងគ្រោះ សុទ្ធតែ​បាន​អះអាង​ដូចគ្នា​ថា ជនរងគ្រោះ​មាន​ជំងឺ​ប្រកាច់​ឆ្កួតជ្រូក ​ពុំដែល​មានទំនាស់​ជាមួយ​អ្នកដទៃ​ឡើយ​កន្លងមក លុះ​មកដល់​ថ្ងៃ​ទី​៣ ខែ​មករា​ ឆ្នាំ​២០១៩ ពេលដែល​ជនរងគ្រោះ​មក​រក​ត្រី​តែម្នាក់ឯង ​តាំងពី​ម៉ោង​១២​ថ្ងៃត្រង់​ ហើយ​មិន​ឃើញ​ត្រឡប់​មកផ្ទះ​វិញ រហូត​ថ្ងៃ​ទី​០៦​មករា ទើ​ប​រក​ឃើញ​សាកសព​តែម្តងទៅ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ការពិនិត្យ​កន្លែង​កើត​ហេតុ​ និង​សព​ ពុំមាន​ដាន​ផ្សេង​ក្រៅពី​ដាន​ជើង​ជនរងគ្រោះ​ឡើយ ​និង​ពុំមាន​វត្ថុ​ផ្សេង​ក្រៅពី​កាំបិត​ដែល​ជនរងគ្រោះ​កាន់​ពី​ផ្ទះ​ទៅ​ដែរ​។​ ស្លាកស្នាម​នៅ​លើ​ខ្លួនប្រាណ​របស់​សាកសព​ ពុំមាន​អ្វី​គួរ​ឲ្យ​សង្ស័យ​ឡើយ​។​
​តាម​ការសន្និដ្ឋាន​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​សាកសព ​ត្រូវបាន​ស្លាប់​ក្នុង​រយៈពេល​៤​ថ្ងៃ​ហើយ​ អាច​បណ្តាលមកពី​ជំងឺ​ប្រកាច់​រើ​ឡើង​ ត្រូវបាន​ដួល​ទៅក្នុង​ទឹក​ពេល​កំពុង​រក​ត្រី ​ធ្វើ​ឲ្យ​ថប់​ដង្ហើម​ស្លាប់​តែម្តង​។​

ក្រោយពី​ពិនិត្យ​ចប់សព្វគ្រប់​អស់ សមត្ថកិច្ច​បានប្រគល់​សព​ឲ្យ​ទៅ​សាច់ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu