Ad Code

ក្មេងស្រី​ម្នាក់ បាន​រង​របួស​ធ្ងន់​បន្ទាប់​ពី​រថយន្ត​សាំ​យ៉ុង​ជ្រុល​ចង្កូត​បុក​ពីក្រោយ



រតនគិរី ៖ រថយន្ត​សាំ​យ៉ុង​បាន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​ក្នុងទិសដៅ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ជនរងគ្រោះ​រងរបួស​ធ្ងន់​។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក ​ថ្ងៃ​សៅរ៍ ១៤​កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៧៨A ទល់មុខ​ចម្ការ​ឈ្មោះ ហឿង ស្ថិតក្នុង​ភូមិ​ទូ​យ ឃុំ​ទីង​ចាក់ ស្រុក​បរ​កែវ​។

មន្ត្រី​នគរបាល​ស្រុក​បរ​កែវ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ មាត់ មៃ​នាង ភេទ​ស្រី អាយុ១៩ឆ្នាំ ជនជាតិ​ខ្មែរ​ឥស្លាម រស់នៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ ជា​កម្មករ​ជៀរ​ជ័រ​ឲ្យ​ឈ្មោះ ម៉ៅ​។ បើក​បរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក សង​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ បាន​រង​របួស​ធ្ងន់​។

ចំណែក​អ្នកបើកបរ​រថយន្ត​បង្ក ឈ្មោះ ចាន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុង ពណ៌ស អត់​ស្លាក​លេខ ក្រោយ​កើតហេតុ​ចុះ​រត់​គេចខ្លួនបាត់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​អន្តរាគមន៍​ធ្វើការ​វាស់វែង​ និង ​ដឹក​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។

បច្ចុប្បន្ន​មធ្យោបាយ​ទាំង​២​គ្រឿង​ ត្រូវ​បាន​កម្លាំង​រឹបអូស​យក​មក​រក្សាទុក​នៅ​ប៉ុស្តិ៍​ទីង​ចាក់​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu