Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២៨​មករា​ កើតឡើង​១៣​លើក​ ស្លាប់​៥​នាក់​ របួសធ្ងន់​ស្រាល​២៣​នាក់​



​ភ្នំពេញ​ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន​១៣​លើក ( យប់​១០​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់៥​នាក់ ( ប្រុស ) រងរបួស​ធ្ងន់១៧​នាក់ ( ស្រី៧​នាក់ ) និង​រងរបួស​ស្រាល៦​នាក់ ( ស្រី១​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព១៦​នាក់ ( យប់១៤​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង១៣​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប២៤​គ្រឿង ក្នុងនោះ​មាន ម៉ូតូចំនួន១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន៧​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង គោយន្តចំនួន១​គ្រឿង និង​អ្នក​ថ្មើរជើង ចំនួន១​នាក់។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៥​លើក ( ស្លាប់២​នាក់ ) , មិន​គោរព​សិទ្ធិ២​លើក , មិន​ប្រកាន់​ស្តាំ៤​លើក ( ស្លាប់២​នាក់ ) និង​ប្រជែង​គ្រោះថ្នាក់២​លើក ( ស្លាប់១​នាក់ )។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៦​លើក និង​ផ្លូវ​ខេត្ត ចំនួន៧​លើក។ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ចំនួន៨​លើក រថយន្ត​ធុន​តូច ចំនួន៤​លើក និង​គោយន្ត ចំនួន ១​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកោះកុង២​លើក ស្លាប់២​នាក់ របួស២​នាក់ ខេត្តកណ្តាល១​លើក ស្លាប់១​នាក់ ខេត្តព្រៃវែង១​លើក ស្លាប់១​នាក់ និង​ខេត្ត​ព្រះសីហនុ១​លើក ស្លាប់១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្ដាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​២៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០១៩ កើតឡើង​២៩៧​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៦​នាក់ របួស​សរុប ៤៦៣​នាក់ ក្នុងនោះ​របួសធ្ងន់​៣០០​នាក់ និង​រងរបួស​ស្រាល​១៦៣​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu