Ad Code

សមាជិកសភា​អង់គ្លេស ​នឹង​បោះឆ្នោត​លើ​វិធានការ​ដើម្បី​គ្រប់គ្រង Brexit



សមាជិកសភា​អង់គ្លេស​នឹង​បោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​ទៅលើ​ថា​ តើ​ត្រូវ​ព្យាយាម​គ្រប់គ្រង​ដំណើរការ Brexit ដែរ​ឬ​អត់​។ នេះ​ជាការ​បោះឆ្នោត​ជា​បន្តបន្ទាប់​ដែល​គំរាមកំហែង​ដាក់​គំនាប​កាន់តែច្រើន​ទៅលើ​លោកស្រី​នាយករដ្ឋមន្ត្រី Theresa May​។​

ខណៈដែល​កាលកំណត់ Brexit នៅសល់​រយៈពេល​ត្រឹមតែ​៦០​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នោះ សមាជិកសភា​នឹង​បោះឆ្នោត​លើ “​ផែនការ B” របស់លោក​ស្រី May ដែល​លោកស្រី​បានបង្ហាញ​សភា​កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​កិច្ចព្រមព្រៀង​ដំបូង​របស់​លោកស្រី​ត្រូវបាន​បដិសេធ​នៅ​ថ្ងៃទី​១៥​ខែមករា​។​

ពួកគេ​ក៏​នឹង​បោះឆ្នោត​លើ​ការធ្វើ​វិសោធនកម្ម​ដែល​នឹង​បង្ហាញថា​តើ​តំណាងរាស្ត្រ​មាន​ចំនួន​ដើម្បី​ជំរុញ​ការគ្រប់គ្រង​សភា​ដោយ​ស្របច្បាប់​ទៅក្នុង​ដំណើរការ​នេះដែរ​ឬ​អត់​ផងដែរ​។​

វិសោធនកម្ម​មួយ​នឹង​បើកទ្វារ​សម្រាប់​សភាតំណាងរាស្ត្រ​ដើម្បី​នាំយក​ច្បាប់​ដែល​រារាំង​អង់គ្លេស​ចាកចេញ​ពី​សហ​ភាព​អឺរ៉ុប​បើ​គ្មាន​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​មួយ​នៅ​ថ្ងៃទី​២៩​ខែមីនា​។​

វា​នឹង​បង្ខំ​ឲ្យ​លោកស្រី May ពន្យារពេល Brexit ក្នុង​រយៈពេល​ប្រាំបួន​ខែ​ប្រសិនបើ​កិច្ចព្រមព្រៀង​របស់លោក​ស្រី​មិនត្រូវ​បានអនុម័ត​មុន​ថ្ងៃទី​២៦​ខែកុម្ភៈ​ហើយ​ផ្តល់​ឲ្យ​សមាជិកសភា​នូវ​សមត្ថភាព​ក្នុងការ​ពន្យារពេល​កំណ​ត់​ជា​បន្តទៀត​ដោយ​គ្មាន​កាលបរិច្ឆេទ​កំណត់​ច្បាស់លាស់​។​

ការកើនឡើង​ចំនួន​នៃ​រដ្ឋមន្ត្រី​រដ្ឋាភិបាល​គឺជា​សារ​ព្រមាន​ថា ពួកគេ​នឹងមិន​ទទួលយក​លទ្ធភាព​នៃ​ការចាកចេញ​របស់​អង់គ្លេស​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ដែល​នឹង​កាត់​ផ្តាច់ទំនាក់ទំនង​ទាំងអស់​ភ្លាមៗ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់ខ្លួន​ទេ​។​

លោកស្រី May កំពុង​ព្យាយាម​ស្រោចស្រង់​កិច្ចព្រមព្រៀង​របស់លោក​ស្រី​ហើយ​សង្ឃឹមថានឹង​ឈ្នះ​លើ​សមាជិកសភា​ក្នុងការ​បោះឆ្នោត​នាពេល​អនាគត​បើទោះបីជា​បាត់បង់​សំឡេង​ចុងក្រោយ​២៣០​សំឡេង​ក៏ដោយ​។​

រដ្ឋាភិបាល​បាន​និយាយថា “​ការបោះឆ្នោត​ប្រកបដោយ​អត្ថន័យ​ជា​លើក​ទី​ពីរ​” នេះ​ក៏​នឹងត្រូវ​កែសម្រួល​ផងដែរ​ដែល​ប្រហែលជា​អាច​បញ្ចុះបញ្ចូល​សមាជិក​សភា​មួយចំនួន​មិន​ឲ្យ​ចាត់វិធានការ​ខ្លាំងក្លា​នៅ​ថ្ងៃ​អង្គារ​។​

អ្នកជំនាញ​សភា​ក៏បាន​ព្រមាន​ផងដែរ​ថា កិច្ចខិតខំ​ប្រឹងប្រែងរ​បស់​សមាជិកសភា​អាច​មិន​ស្របតាម​រដ្ឋធម្មនុញ្ញ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu