Ad Code

ពលរដ្ឋ​ខ្មែរ​ម្នាក់ ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​បុក​ ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​ឲ្យ​ក្រុម​គ្រួសារ​វិញ តាម​ច្រក​ជប់​គគីរ​



ឧ​ត្ត​រ​មានជ័យ ​៖ នៅវេលា​ម៉ោង​១១​និង​១៥​នាទី ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០១៩ ភាគី​ថៃ បាន​បញ្ជូន​សាក​សព​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ តាម​ច្រក​ជប់​គគីរ ដែល​បាន​ទៅធ្វើ​ការ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ ​ហើយ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ម៉ូតូ​បុក​បណ្ដាលឲ្យ​ស្លាប់ កាលពី​យប់​ថ្ងៃទី​៤ ខែ​មករា ឆ្នាំ​២០១៩ នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់។ សាកសព​មាន​ឈ្មោះ ឆេន សា​ឡូត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ទីលំ​នៅ ភូមិ​ជប់​គគីរ​ខាងលិច ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

សាកសព ​ត្រូវបាន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី នៅ​វត្ត​ជប់​គគីរ ស្ថិតនៅ​ភូមិ​ជប់​គគីរ​កើត ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu