Ad Code

បុរស​ចំណាស់​ម្នាក់ តូច​ចិត្ត​នឹង​កូន​ស្លាប់​ចោល​អស់​ សម្រេចចិត្ត​ចង.ក សម្លាប់​ខ្លួនឯង​



​ឧត្តរមានជ័យ​ ៖ មាន​ករណី​ធ្វើ​អត្តឃាត​(ចង.ក​ សម្លាប់​ខ្លួន)មួយ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ ចន្លោះ​ពី​ម៉ោង​៧​និង​០០​នាទី​យប់​ ទៅ​ម៉ោង​៦​និង​២០​នាទី ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៩ នៅ​នឹង (​ផ្ទោង​បង្គន់​) ចំណុច​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ បណ្តាល​ឲ្យ​ស្លាប់​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ជួន ជិន ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ (​មុខរបរ​កសិករ​) បាន​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ក្រហម​ចង.ក នឹង​ផ្ទោង​បង្គន់​ខាងលិច​ផ្ទះ​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់​។​

សមត្ថកិច្ច​បាន​បន្តទៀត​ថា ក្រោយពី​បានទទួល​ព័ត៌មាន​ពី ​លោក​អនុសេនីយ៍ទោ រ៉ាំ​ង លោង នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជើងទៀន​បាន​រាយការណ៍​មក​លោក​អធិការ​នគរបាល​ស្រុក​នៅ​ម៉ោង​៦និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៩​។​

លោក​អធិការ​នគរបាល​ស្រុក​បាន​ចាត់តាំង លោក​អនុសេនីយ៍ឯក សាយ កែវ អធិការរង​ឲ្យ​ដឹកនាំ​កម្លាំង​ជំនាញ និង​អ្នក​គ្រូពេទ្យ ​គ្លិន សា អឿ​ត ប្រចាំការ​នៅ​មណ្ឌល​សុខភាព​ចុងកាល់ ចុះ​ត្រួតពិនិត្យ​សាកសព ជនរងគ្រោះ ឈ្មោះ ជួន ជិម ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ដែល​បាន​យក​ខ្សែ​អង្រឹង​ពណ៌​ខៀវ​ក្រហម​ ចង​នៅ​នឹង​ផ្ទោង​បង្គន់​របស់​ខ្លួន​កម្ពស់​២,៣១​ម៉ែត្រ។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា តាម​ការ​ពិនិត្យ និង​ស្រាវជ្រាវ​របស់​ជំនាញ​ឃើញ​ថា ជនរងគ្រោះ​បាន​លើក​ជណ្ដើរ​ពី​ផ្ទះ​ទៅ​ដាក់​បង្អែក ​នឹង​បង្គន់ យក​ខ្សែ​អង្រឹង ពណ៌​ខៀវ​ក្រហម​ចង.ក។ ជនរងគ្រោះ​ពាក់អាវ​ស​ដៃ​វែង​បំពង់​ស្លៀក​ខោចែវ​ជើងវែង​ពណ៌​ខៀវ​ តាម​ដងខ្លួន​ និង​អវយវៈ​គ្មាន​ស្នាម​នៅ ប្រដាប់​ភេទ មាន​ចេញ​ទឹកកាម​ប្រឡាក់​ខោ​ខ្មៅ​ជើង​ខ្លី​។​

តាម​ការសាកសួរ ​ប្រជាពលរដ្ឋ និង​ប្រពន្ធ​របស់​សព​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​ចង.ក​សម្លាប់​ខ្លួនឯង​នេះ ដោយសារ​មូលហេតុ​ពិបាកចិត្ត​កូនៗ​ស្លាប់​ចោល​អស់ ទើប​សម្រេចចិត្ត​ចង.ក សម្លាប់​ខ្លួន​តែម្តង​ទៅ​។ ​​​សមត្ថកិច្ច​បាន​ប្រគល់​សាកសព ជូន​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu