Ad Code

ដឹក​សព​មក​វត្ត​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​ មិន​មាន​អ្នកទទួល​ទុកចោល​១​យប់​ភ្ញាក់ផ្អើល



ភ្នំពេញ ៖ រថយន្ត​ដឹក​សាកសព​មួយ​គ្រឿង ត្រូវ​បាន​គេ​ប្រទះឃើញ មាន​សព​មនុស្ស នៅក្នុង​រថយន្ត​នោះ ហើយ​ចត​ទុកចោល​ក្នុង​បរិវេណ​វត្ត​តាំង​កសាង​ខាងត្បូង​១​យប់​ទល់​ភ្លឺ បង្ក​ឲ្យ​ភ្ញាក់ផ្អើល ពី​មាត់​មួយ​ទៅ​មួយ​ថា​ មាន​រថយន្ត​ដឹក​សព​យក​ទៅ​ផ្លុង​ចោល តែ​តាម​ការពិត ជា​រឿង​ភ័​ណ្ឌ​ច្រឡំ រវាង​អ្នកបើកបរ​រថយន្ត​ដឹក​សព និង​លោកតា​អាចារ្យ ដោយសារ រថយន្ត​ដឹក​សព​មកដល់​យប់​ជ្រៅ​ពេក ទំនាក់​ទំនង​ទៅ​លោក​អាចារ្យ​មិន​ចូល​ហើយ​ដោយសារ អ្នកបើកបរ​ងងុយដេក​ផង​ក៏​ចាក់សោ​រថយន្ត ដើរ​ទៅ​រក​កន្លែងដេក​បាត់ រហូតដល់​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩​នេះ​អត់​ដឹង​រឿង​ទើប​បង្ក​ឲ្យ​ភ្ញាក់ផ្អើល​បែបនេះ។

រថយន្ត​ដឹក​សព ម៉ាក ស្តា​រិច ពណ៌​ស មាន​ចាប់​ភ្លើង ឧបករណ៍​បំពង​សម្លេង ពាក់​ស្លាក​លេខ ព្រះសីហនុ 2A-6516 ដែល​គេ​ស្គាល់​ថា មាន​ថៅកែ​ឡាន ល្បីល្បាញ​ខាង​ដើរ ដឹក​សព ប្រចាំ​ទីក្រុង​ភ្នំពេញ​នោះ ឈ្មោះ ងួន ប្រាក់​ធី ហៅ ឌី អ្នកបើកបរ ឈ្មោះ ខួច។ រថយន្ត​ខាងលើ ត្រូវ​បានឃើញ​ដឹក​សព​ចូលក្នុង​បរិវេណ​វត្ត​តាំង​កសាង​ខាងត្បូង​សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ តាំងពី​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​០៧​ខែមករា ឆ្នាំ​២០១៩​មក​ម្ល៉េះ​។



ខណៈ​ដែល កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍ ខណ្ឌ ជំនាញ​ក្រុង ចុះ​មកដល់​កន្លែង​កើតហេតុ កំពុង ត្រួតពិនិត្យ សាកសួរ ស្រាប់តែ​លេចមុខ អ្នកបើកបរ រថយន្ត​ដឹក​សព​មកដល់ ហើយ​ធ្វើការ​បំភ្លឺ ប្រាប់​សមត្ថកិច្ច​ពី​ដំណើររឿង​។

បើ​តាម​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​បញ្ជាក់​ថា សាកសព​ក្នុង​រថយន្ត​ខ្លួន ជា​សព​ជនរងគ្រោះ ជួប​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ ចូល​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវជាតិ​លេខ​១ ភូមិ​ទួល​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រវាង​រថយន្ត​មិន​ចាំ​ម៉ាក បើក​បុក​ម៉ូតូ សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AG-4430 ជិះ​គ្នា​២​នាក់ ច្រាសទិស បណ្តាល​ឲ្យ ស្លាប់​ម្នាក់ រង​បួស​ធ្ងន់​ម្នាក់ ហើយ​រថយន្ត​បង្ក​បើក​រត់គេច​ទៅ​បាត់ បន្សល់ទុក​ជនរងគ្រោះ ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ ហើយ​សព​ម្នាក់​នេះ ក្រោយពី​សមត្ថកិច្ច​ជំនាញ​ពិនិត្យ ស្លាកស្នាម​រួច ខ្លួន​បាន​ដឹក យក​មក​តម្កល់ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង។

យ​សព​មាន​ឯកសារ​ត្រួតពិនិត្យ ទទួលស្គាល់​ពី​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ច្បារអំពៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​ក្រុង​ត្រឹមត្រូវ។

ប្រភព​បន្ដ​ថា ពេល​ដឹក​សព​មកដល់​ក្នុង​វត្ត បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​លោក អាចារ្យ​ដែរ តែ​មិន​ចូល ដោយ​ងងុយដេក​ពេក មិន​ហ៊ាន​ដាក់​សាកសព​ចុះ​កុំ​ឲ្យ​មានការ​ភ័​ណ្ឌ​ច្រឡំ សុខចិត្ត ដាក់​សព​ក្នុង​រថយន្ត ហើយ​ចាក់សោ​ជាប់ ដើរទៅ​ដេក​នៅផ្ទះ​ក្បែរ​នោះ រហូតដល់​ព្រឹក​ឡើងផ្អើលឆោឡោ​រឿង​បែបនេះ​តែម្តង។

ក្រោយពី​បំភ្លឺ និង​យោង​តាម​ឯកសារ ពិនិត្យ​សក​សព ចេញពី​កន្លែង​កើតហេតុ​ត្រឹមត្រូវ សព​ត្រូវបាន​តម្កល់​ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង ហើយ​សមត្ថកិច្ច ខណ្ឌ​ច្បារអំពៅ​កា​រិ​យា​ល័យ​ចរាចរណ៍​ជើងគោក បន្ត​ធ្វើ​ការស្រាវជ្រាវ ប្រកាស​ស្វែងរក​សាច់ញាតិ មក​ទទួលយក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu