Ad Code

បោះឆ្នោត​ជ្រើសរើស​លោក​ឧកញ៉ា លី អ៊ុត​នី ជា​ប្រធាន​១​អាណត្តិ​ទៀត​មាន​រយៈ​ពេល​៣​ឆ្នាំ​ដោយសារតែ​គ្មាន​អ្នក​ឈរឈ្មោះ​ជា​ប្រធាន​ថ្មី



បន្ទាយមានជ័យ ៖ ព្រឹក ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៩​នេះ​នៅមុខ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ស្ថិត នៅ​ភូមិ​៣ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អាជីវករ​មក​គ្រប់ទិសទី​ចំនួន​២០០​នាក់ ​បាន​នាំ​គ្នា​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ជ្រើសតាំង​ប្រធាន​ថ្មី ជំនួស​សមាជិក​ផុត​អាណត្តិ​១១​រូប​លើ​១៥​រូប​ នៃ​អាណ​ត្តិ​ទី​២​លើក​ទី​២ សមាជិក​ជ្រើសតាំង​ថ្មី​នេះ បាន​បោះឆ្នោត​ជ្រើសរើស​លោក​ឧកញ៉ា លី អ៊ុត​នី ជា​ប្រធាន​១​អាណ​ត្តិ​ទៀត​មាន​រយៈ​ពេល​៣​ឆ្នាំ​និង​បាន​បោះឆ្នោត​ជ្រើសរើស​ហិរញ្ញឹក ព្រមទាំង​អនុប្រធាន​៥​នាក់​១​លោក​ឆាន់ ប៊ុន​ម៉ាន ២​លោក​ឈឿង ឈី​វ​អៀន ៣​លោក​ស៊ា​ង តូ​ហ៊ី ៤​លោក​ហ៊ុយ ឡេង និង​អ្នកស្រី សូរ្យ ច​ន្ធូ​រ សម្រាប់​ដឹកនាំ​ការិយាល័យ​ប្រតិបត្តិ​នៃ​សភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​នេះ​ បន្ត​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​អះអាង​ថា នឹង​បង្កើន​សកម្មភាព​លទ្ធផល​និង​ប្រសិទ្ធភាព​ការងារ ក្រោយពី​ជ្រើសរើស​សមាជិក​ជ្រើសតាំង​និង​ប្រធាន​ថ្មី។



​ដោយមាន​ការចូលរួម​ឯកឧត្តម ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោកស្រី​ប៉ុក ណា​ឌី អភិបាលរង​ខេត្ត លោក​ប៉ុក ឡាយ​ជី ប្រធាន​ម​ន្ទីរ​ពាណិជ្ជកម្ម​និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។



លោក​ឆាន់ ប៊ុន​ម៉ាន់ លោក ឈឿង ឈី​វ ​អៀន អនុប្រធាន​ចាស់​និង​ថ្មី​ក្នុងនាម​ខ្លួន​ផ្ទាល់​និង​ក៏​ក្នុងនាម​ប្រធាន​អាណត្តិ​ថ្មី បានបង្ហាញ​ការប្តេជ្ញាចិត្ត​ទាំង​ការខិតខំ​ប្រឹងប្រែង​លើ​ការងារ​ផ្ទៃក្នុង​និង​ការងារ​ប្រមូលផ្តុំ​បង្កើត​មុខរបរ អាជីវកម្ម ពាណិជ​កម្ម សេវាកម្ម ក៏​ដូច​ជា​ទាក់ទាញ​វិនិយោគ​ក្នុង​និង​ក្រៅ​ខេត្ត ក្រៅ​ប្រ​ទេស​មក​ដាក់​ទុន​រក​ស៊ី បង្កើត​ចំណូល បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​និង​កំណើនសេដ្ឋកិច្ច​ខេត្ត។ លោក​ម៉ៅ ថូ​រ៉ា បាន​មាន​ប្រសាសន៍​ថា ​យោង​តាម​លិខិត​លេខ ៣៨០៧ ព.ណ អ​វ​ឯ ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ របស់​ក្រសួងពាណិជ្ជកម្ម ស្ដីពី​ការរៀបចំ​បោះឆ្នោត​សភាពាណិជ្ជកម្ម ក្នុង​អាណត្តិ​បន្ត ដើម្បី​បន្ត​និរន្តរ​ភាពជា​សមាជិក​ជ្រើសតាំង​សភាពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​ផុត​អាណត្តិ​សភា ពាណិជ្ជកម្ម​ខេត្ត បានរៀបចំ​បោះឆ្នោត​សភាពាណិជ្ជកម្ម​ខេត្ត​អាណត្តិ​ទី​២ លើក​ទី​២ ស្របតាម​ការណែនាំ​របស់​ក្រសួងពាណិជ្ជកម្ម។



លោក​បាន​បន្ត​ថា ​សភាពាណិជ្ជកម្ម គឺជា​ក្បាលម៉ាស៊ីន​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​។​ពិសេស​វា​បាន​ជួយ​ស្រូបយក​វិស័យ​ឯកជន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ក្នុងការ​ពង្រីង​វិស័យ​ពាណិជ្ជកម្ម ក៏ដូចជា​ផ្តល់ឱកាស​ការងារ​ឲ្យ​យុវជន​មាន​ការ​ងារ​ធ្វើ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu