Ad Code

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​៩​មករា​ កើតឡើង​៦​លើក ​ស្លាប់​២​នាក់ ​របួសធ្ងន់​ស្រាល​៩​នាក់​



​ភ្នំពេញ ​៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ថា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ មាន​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង ចំនួន៦​លើក ( យប់ ៤​លើក ) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ៥​នាក់ ( ស្រី ១​នាក់ ) និង​រងរបួស​ស្រាល៤​នាក់ ( ស្រី ២​នាក់ ) ក្នុងនោះ​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព ៨​នាក់ ( យប់ ៥​នាក់ )។

នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង៦​លើក​នេះ បាន​បណ្តាល​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប ១៣​គ្រឿង ក្នុងនោះ​មាន ម៉ូតូ ចំនួន៧​គ្រឿង រថយន្ត​ធុន​តូច ចំនួន៤​គ្រឿង និង​រថយន្ត​ធុន​ធំ ចំនួន២​គ្រឿង។​

របាយការណ៍​ខាងលើ​ប្រាប់​បន្តថា មូលហេតុ ដែល​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ គឺ​បណ្តាលមកពី ល្មើស​ល្បឿន៣​លើក ( ស្លាប់១​នាក់ ) , មិន​ប្រកាន់​ស្តាំ១​លើក ( ស្លាប់១​នាក់ ) , ប្រជែង​គ្រោះថ្នាក់១​លើក និង​ស្រវឹង១​លើក។​

គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន៤​លើក និង​ផ្លូវ​ខេត្ត ចំនួន២​លើក។ ដោយឡែក​យាន​យន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូចំនួន៣​លើក រថយន្ត​ធុន​តូចចំនួន១​លើក និង​រថយន្ត​ធុន​ធំចំនួន២​លើក។ រាជធានី ខេត្ត ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម៣​លើក ស្លាប់ ១​នាក់ របួស៥​នាក់ ខេត្ត​មណ្ឌល​គី​រី ១​លើក ស្លាប់ ១​នាក់ ស្លាប់១​នាក់។

យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹងថា គ្រោះថ្នាក់​ចរាចរណ៍ រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៩ កើតឡើង​១០៣​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៤១​នាក់ របួស​សរុប​២១១​នាក់ ក្នុងនោះ​របួសធ្ងន់ ១២៤​នាក់ និង​រងរបួស​ស្រាល៨៧​នាក់៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu