Ad Code

ក្មេង​​២​នាក់ ​គេ​ភ្លេច​ទូរស័ព្ទ​នៅមុខ​ផ្ទះ​លើ​គ្រែ​ ចូលទៅ​លួច​ទូរស័ព្ទ​រត់គេច​ចេញ​បាត់​​



បន្ទាយមានជ័យ​ ៖ ក្មេង​ ​២​នាក់​ គេ​ភ្លេច​ទូរស័ព្ទ​នៅមុខ​ផ្ទះ​លើ​គ្រែ​ ចូលទៅ​លួច​ទូរស័ព្ទ​រត់គេច​ចេញ​បាត់​បាន​មួយ​ដង្ហើមចង្រិត ​អាវុធហត្ថ​ក្របួច​ជាប់​ នៅវេលា​ម៉ោង​១១​យប់ ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៩ ចំណុច​ចំណតរថយន្ត​ចាស់ ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យោង​តាម​ពាក្យបណ្ដឹង​ពី​ ឈ្មោះ យិ​ត គឹម​ហួរ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ក្នុងភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ បាន​ប្តឹង​ក្នុង​ករណី​មាន​ក្មេង​ចូល​មក​លួច​ទូរស័ព្ទ​នៅ​ពេល​ដែល​ខ្លួន​ភ្លេច​នៅមុខ​ផ្ទះ។​ ក្រោយពី​ទទួល​បាន​ពាក្យ​ប្តឹង​ហើយ​ លោក​បាន​ដឹក​នាំ​កម្លាំង​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​បាន​ចំនួន​២​នាក់ ១​.ឈ្មោះ បាញ់ ហួរ ភេទ​ប្រុស អាយុ​២១​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត។ ២.​ឈ្មោះ តាប់ រី​ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយ​ប៉ែត ក្រុង​ប៉ោយប៉ែត។

​តាម​ការ​បំភ្លឺ​របស់​ជ​ន​រងគ្រោះ​បាន​និយាយ​ថា​ មុន​កើតហេតុ​នោះ ខ្លួន​កំពុង​អង្គុយលេង​លើ​គ្រែ​មុខ​ផ្ទះ ហើយ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ ដោយ​ភ្លេច​ទូរស័ព្ទដៃ​នៅលើ​គ្រែ ពេល​នឹកឃើញ​ភ្លេច​ទូរស័ព្ទ​ក៏​ត្រឡប់​មក​យក​វិញ ស្រាប់តែ​ឃើញ​ក្មេង​ចំនួន​២​បាន​ចូលមក​លួច​យក​ទូរស័ព្ទ​ពីលើ​គ្រែ ​ហើយ​រត់​គេចចេញ​បាត់​ទៅ។​

ក្រោយ​ពី​ឃាត់ខ្លួន​ហើយ ​ជនសង្ស័យ​បាន​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​។

​លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​យុត្តិធម៌​ដោយ​បាន​ការអនុញ្ញាត​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមាន​ជ័យ យោងតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ អាច​កំណត់​ពី​ពិរុទ្ធ​បាន​យ៉ាង​ជាក់លាក់ ជនសង្ស័យ​ខាងលើ អាច​ត្រូវ​ចោទ​ពីបទ លួច ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu