Ad Code

លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​៩​មករា ​យានយន្ត​ល្មើស​៥៣៥​គ្រឿង​



ភ្នំពេញ ៖ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន ចរាចរណ៍ និង​សណ្តាប់ធ្នាប់ សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក គិត​ចាប់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ដល់​វេលា​ម៉ោង ១៤ និង​០០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ មធ្យោបាយ​យានយន្ត​ល្មើស សរុប ចំនួន៥៣៥​គ្រឿង អប់រំ ចំនួន១៥៩​គ្រឿង និង​ពិន័យ ចំនួន ៣៧៦​គ្រឿង។​

សរុប​លទ្ធផល​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍ រយៈពេល​៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ ចំនួន៥៩១៥​គ្រឿង អប់រំ ចំនួន១៨៨០​គ្រឿង និង​ពិន័យ ចំនួន៤០៣៥​គ្រឿង។​

ដោយឡែក លទ្ធផល​ត្រួតពិនិត្យ មួក និង​កញ្ចក់ នៅក្នុង​រាជធានី​ភ្នំពេញ រយៈពេល៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ សរុប​រួម ចំនួន២៣៥៥៨​គ្រឿង អប់រំចំនួន១២៤៧​គ្រឿង មធ្យោបាយ​ពិន័យ ចំនួន៣០១៥​គ្រឿង ( មួក២៣២២​គ្រឿង និង​កញ្ចក់៧១១គ្រឿង ស្រវឹង ( គ្មាន ) និង​យាន​ផ្សេងៗ ចំនួន១៤០​គ្រឿង )។

លទ្ធផល​ត្រួតពិនិត្យ​ល្បឿន រយៈពេល៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ចំនួន១១៣​គ្រឿង។ ចំណែក លទ្ធផល ត្រួតពិនិត្យ​អ្នកបើកបរ​មាន​ជាតិ ស្រវឹង រយៈពេល៩​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៩ រក​ឃើញ​យានយន្ត​ល្មើស ( គ្មាន ) អប់រំ ( គ្មាន ) និង​មធ្យោបាយ​ពិន័យ ( គ្មាន )៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu