Ad Code

សុខ ជំនោរ ជំរុញ​ឲ្យ​មានការ​ប្រឹក្សា​លើកទឹកចិត្ត​ចំពោះ​បុគ្គល​មាន​បញ្ហា​ជំងឺ​បាក់​ទឹកចិត្ត !



ភ្នំពេញ ​៖​ ស្រប​ពេលដែល​ថ្មីៗ​នេះ​ មានការ​ចុះផ្សាយ​ និង​ចែករំលែក​យ៉ាង​ព្រោងព្រាយ​អំពី​ដំណឹង​ដ៏​រន្ធត់ចិត្ត​ និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​ពេលដែល​យុវតី​ស្រស់​ស្អា​ត​រៀន​ថ្នាក់​១២​ម្នាក់ ​បានសម្រេច​បញ្ចប់​ជីវិត​ខ្លួន​តាមរយៈ​ការចង.ក ​សម្លាប់​ខ្លួន ​ព្រោះ​តែមាន​បញ្ហា​ នៃ​ជំងឺ​បាក់​ទឹកចិត្ត​ បង្ក​ឲ្យ​រីក​សុសសាយ​​​​ពេញ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ ​កវីនិពន្ធ​ លោក សុខ ជំនោរ ក៏​ស្រាប់តែ​លើក​ជា​ទស្សនៈ​ផ្ទុយ​ពី​ការ​សរសេរ​អត្ថាធិប្បាយ​របស់​ព័ត៌មាន​មួយ​ចំនួន​។​

ការលើក​ឡើងជា​ទស្សនៈ​របស់​កវីនិពន្ធ​ល្បីឈ្មោះ ​លោក សុខ ជំនោរ នាពេលនេះ ​ដោយ​យល់​ឃើញ​ថា ​ករណី ​នៃ​ការ​សរសេរ​រៀបរាប់​ភ្ជាប់​ជាមួយ​ឃ្លោងឃ្លា​បញ្ចូល​ខ្លឹមសារ​កម្សត់​មួយចំនួន​ ហាក់​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកអាន​បាក់​ទឹកចិត្ត​អាណិតអាសូរ​ប៉ុណ្ណោះ​ទេ​ ពោលគឺ​ផ្ទុយ​ពី​ការ​អាណិតអាសូរ​នោះ​ដែរ​ អាច​នឹង​ជំរុញ​ឲ្យ​បុគ្គល​កំពុង​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដូចគ្នានេះ​កាន់តែ​មាន​ចរិត​ទន់ជ្រាយ​អាច​ងាយ​នឹង​ផ្ដេកផ្ដួល​ធ្វើតាម​ទៅវិញ​ផងដែរ​។​

លោក សុខ ជំនោរ បាន​និយាយ​រៀបរាប់​បែបនេះ​ថា ឃើញ​គេហទំព័រ​ និង​Page​ ព័ត៌មាន​ល្បីៗ​ចុះ​ផ្សាយ​ព្រោងព្រាត​ អំពី​យុវតី​សិស្សសាលា​សម្លាប់ខ្លួន​ដោយ​ជំងឺ​បាក់​ទឹកចិត្ត ដោយ​រៀបរាប់​ដើមទង កម្សត់ អូស​មនោសញ្ចេតនា​តាម​រឿងរ៉ាវ​បែប​ប្រលោមលោក ដែល​ធ្វើ​ឲ្យ​អ្នកអាន​លង់លក់​អាណិត​អាសូរ ពិសេស​អាច​ញ៉ាំង​ឲ្យ​អ្នក​ដែលមាន​ជំងឺ​បាក់​ទឹកចិត្ត​ដទៃ ហាក់​ផ្ដេកផ្ដួល​តាម​។​

អ្នកនិពន្ធ​ល្បីឈ្មោះ​ លោក សុខ ជំនោ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា មិន​ឃើញ​អ្នក​ជំនាញ​ ឬ​អ្នក​សរសេរ​អត្ថបទ​ទាំងនោះ និយាយ​លើកទឹកចិត្ត​កែ​ស្ថានភាព ​ឬ​ស្រង់​សម្តី​អ្នកជំនាញ​ពី​ការ​ព្យាបាល ​ឬ​ឲ្យ​ទៅរក​អ្នក​ប្រឹក្សា​សោះឡើយ​.....​។ សភាពការណ៍​នេះ​ គេ​គួរ​ឆ្លៀតឱកាស​ចាប់យក​ជ្រុង​មួយ​ផ្សេង​ដើម្បី​ជួសជុល​ស្ថានភាព​ក្តៅ​នេះ​។​

សូម​ជម្រាប​ថា​ យុវតី​រូប​ស្រស់​ ដែល​បាន​សម្លាប់​ខ្លួន​ដោយ​ការ​ចង.ក ព្រោះ​ជំងឺ​បាក់​ទឹកចិត្ត​ស្រស់​ស្អាត​រូបនោះ​មាន ឈ្មោះ ដេ​ត ពេជ្រ​ចន្ទ​លីហ្សា អាយុ​១៧​ឆ្នាំ​ ជា​សិស្ស​ថ្នាក់​ទី​១២​ នៃ​សាលា​សុវណ្ណ​ភូមិ។ ​ចំណែកឯ​ហេតុការណ៍​ដែល​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០១៩ ស្ថិតនៅ​ផ្ទះ​លេខ 25E បុរី ប៊ុន ហួរ ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ៕

 



 





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu