Ad Code

ជនសង្ស័យ​២​នាក់​ លួច​កាច់​សោ​.​ក ​ម៉ូតូ​ របស់​កម្មករ​សំណង់​ដូចគ្នា បាន​មិនយូរប៉ុន្មាន ជាប់​ខ្នោះ​សមត្ថកិច្ច​



ឧ​ត្ត​រ​មានជ័យ​ ៖ ​កម្លាំង​នគរបាល​ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ នា​ល្ងាច​ថ្ងៃទី​២៣ ខែ​មករា ឆ្នាំ​២០១៩ ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ខណៈពេលដែល​កម្លាំង​សណ្ដាប់ធ្នាប់​បានធ្វើការ ចុះ​ត្រួតពិនិត្យ​ចរាចរណ៍​តាម​ដងផ្លូវ នៅ​ចំណុច​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់។​

​លោក​ឧត្ដមសេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ឲ្យ​ដឹង​ថា កម្លាំង​នគរបាល​បាន​ធ្វើ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​១-ឈ្មោះ ហូរ មករា (​ហៅ​ម៉ី​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​តា​វង ឃុំ​ពន្លៃ ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ មុខរបរ កម្មករ​សំណង់ ​នៅ​ក្នុង​ក្រុមហ៊ុន​កាស៊ីណូ​អូរ​ស្មា​ច់រី​សត និង​ទី​២-ឈ្មោះ សេង ឆាយ​ណា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ចំការចេក សង្កាត់​អូ​ស្មាច់ ក្រុង​សំរោង ជាជាង​ជួសជុល​រថយន្ត នៅ​ខេត្ត​សៀមរាប ពាក់ព័ន្ធ​នឹង​ករណី​លួច​ម៉ូតូ​១​គ្រឿង ម៉ា​កវេ​វ RSX សេ​១០០ ពណ៌​ខ្មៅ​-​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាកលេខ ឧ​.​ជ 1B -1690 លេខ​តួ​-​លេខ​ម៉ាស៊ីន​៣៩២៣៧១២ របស់​ជនរងគ្រោះ ​ឈ្មោះ ម៉ាន់ រ៉ា​ម៉ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ស្នាក់​នៅ​ភូមិ​ដង​ទង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក​ឧត្ដមសេនីយ៍ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​បាន​បន្ត​ថា កម្លាំង​យើង​បាន​ប្រទះឃើញ ជនសង្ស័យ​២​នាក់​បណ្ដើរ​ម៉ូតូ​ខាងលើនេះ នៅ​ចំណុច​ភូមិ​ជើងទៀន ឃុំ​ជើងទៀន ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយ​កម្លាំង​សមត្ថកិច្ច​មាន​ការ​សង្ស័យ ព្រោះ​ពេលមកដល់​កន្លែង​ត្រួតពិនិត្យ​ជនសង្ស័យ​បាន​ចុះបណ្តើរ​ម៉ូតូ សមត្ថកិច្ច​ក៏បាន​ធ្វើ​ការ​ឃាត់​ត្រួតពិនិត្យ ទើប​ឃើញ​មាន​សោ​កាច់​អក្សរ T នៅក្នុង​កា​បូ​ប​ខោអាវ ភ្លាម​នោះ​ សមត្ថកិច្ច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ​តែម្ដង​។ តាម​ចម្លើយ​សារភាព​របស់​ ឈ្មោះ ហូ​ង មករា បាន​សារភាព​ថា ខ្លួន​បាន​កាច់​សោ.ក​ ម៉ូតូ របស់​កម្មករ​ធ្វើ​សំណង់​ជា​មួយគ្នា​នៅ​អូរ​ស្មាច់​ពិតប្រាកដ​មែន​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ និង​ម៉ូតូ​មួយគ្រឿង ព្រមទាំង​វត្ថុតាង បាន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu