Ad Code

ក្មួយ​ប្រកាន់ ​ពូ​ប្រកែក​ ហែក​រឿង​ចាប់​រំលោភ



កណ្តាល ​៖ នគរបាល​ប៉ុស្តិ៍​ស្វាយ​រលំ ​ស្រុក​ស្អាង ​បានធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​យោងតាម​បណ្តឹង​ចោទប្រកាន់​ចាប់រំលោភ​ក្មួយ​ខ្លួនឯង​ ពេលដែល​ធ្វើដំណើរ​ជាមួយគ្នា​ដោយ​ម៉ូតូ​មក​ផ្សារ ​តែ​ជន​សង្ស័យ​ជា​ពូ​បានប្រកែក​ថា​មិនបាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​។​

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវលំ ស្ថិតក្នុង​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹងថា​ ជនរងគ្រោះ ​ឈ្មោះ ​ប ណ រ ភេទ​ស្រី អាយុ​១៧​ឆ្នាំ ​ជនជាតិខ្មែរ មុខរបរ​កសិករ​(​មាន​ស្នាម​កូត​ចំនួន​០៣​កន្លែង​,​ដើមដៃ​ និង​កំភួន​ដៃ​ឆ្វេង) មាន​ទីលំនៅ​ភូមិ លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង។​

ជនសង្ស័យ ​ឈ្មោះ​ ប៉ុក អា​មី​ឡា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំបួរ ឃុំ សំរោង ស្រុក​ឯក​ភ្នំ​ ខេត្ត​បាត់ដំបង​។​

លោក​វរសេនីយ៍ សេង សុជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បានឲ្យ​ដឹង​តាម​ការ​អះអាង​ក្នុង​ពាក្យ​បណ្ដឹង​ថា នៅ​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៩ វេលា​ម៉ោង​១១​និង​៣០​នាទី មានឈ្មោះ ​ប៉ុក អា​មី​ឡា​(​ជនសង្ស័យ​)​ និង​ប្រពន្ធ ​បាន​បបួល ឈ្មោះ ប ណ វ​(​ជនរងគ្រោះ​)​ទៅរក​ទិញ​អី​ហូប​នៅ​ផ្សារ​កាច់ជ្រុង​តាខ្មៅ ដោយ​នាំគ្នា​ជិះ​ម៉ូតូ​០១​គ្រឿង ម៉ាក​FZ ពណ៌​ខៀវ កាត់​ផ្លូវលំ​ទួល​អន្សែ ​ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ​។ ​ពេលមកដល់​ចំណុច​កើតហេតុ បាន​ជិះ​ម៉ូតូ​ចូល​ផ្លូវលំ​តូច ហើយ​ជនសង្ស័យ​បាន​ឈប់​ម៉ូតូ​របស់​ខ្លួន ​ ហើយ​ដេញ​ប្រពន្ធ​របស់​ខ្លួន​ឲ្យ​ដើរចេញ​ឲ្យ​ឆ្ងាយ ​បន្ទាប់មក ឈ្មោះ ប៉ុក​ អា​មី​ឡា បាន​ធ្វើ​សកម្មភាព​ចាប់​រំលោភ​ជនរងគ្រោះ​បានសម្រេច។​

ក្រោយពី​ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​បានសម្រេច​ហើយ​ បាន​ប្រាប់​ជនរងគ្រោះ កុំ​ឲ្យ​ប្រាប់​រឿងនេះ​អ្នកណា​ដឹង​ឲ្យសោះ​។​ បន្ទាប់មក​អ្នក​ទាំង​០៣​នាក់​បាននាំគ្នា​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ​។​ពេលមកដល់​ផ្ទះ​របស់​ខ្លួន​ ឈ្មោះ ជនរងគ្រោះ បាន​រៀបរាប់​ប្រាប់​ម្ដាយ​របស់ខ្លួន ឲ្យ​បាន​ដឹង​ពី​រឿង​ហេតុ​។​ ក្រោយ​មក ​ម្តាយ​ជនរងគ្រោះ បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្វាយ​រលំ ហើយ​សមត្ថកិច្ច​នគរ​បាល​បានធ្វើ​ការកោះហៅ ​ឈ្មោះ​ ប៉ុក អា​មី​ឡា មក​សាកសួរ​។

ជនសង្ស័យ​ បានប្រកែក​ថា​ មិនបាន​ប្រព្រឹត្ត​ដូច​ការ​រៀបរាប់​របស់​ជនរងគ្រោះ​ទេ​។ ​ទោះយ៉ាងណា​ដោយ​ផ្អែកលើ​វត្ថុតាង​ និង​កា​រៀបរាប់រ​សប់​ជនរងគ្រោះ​ សមត្ថកិច្ច​ជំនាញ​បាន​កសាង​សំណុំរឿង​តាម​នីតិ​វិធី​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់៕

 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu