Ad Code

ក្រុម​ណាហ្គា​វើ​ល បរាជ័យ​ធ្ងន់​ករ​លើកដំបូង​អំឡុងពេល​ទៅ​បោះជុំរុំ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ



ម្ចាស់​ជើងឯក​នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្លិប​ណាហ្គា​វើ​ល បាន​ចេញទៅ​បោះជុំរុំ​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាព​កម្តៅ​សាច់ដុំ​ដកស្រង់​បច្ចេកទេស​នៅ​ប្រទេស​ថៃ ដើម្បី​ត្រៀម​មុនពេល​ចេញទៅ​ប្រកួត​ក្នុង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី (AFC Cup 2019) នៅ​ខែកុម្ភៈ ខាងមុខ​។



ក្រុម​ណាហ្គា​វើ​ល បានធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃ​អង្គារ សប្ដាហ៍​នេះ ខណៈ​នៅពេល​ល្ងាច​ឡើង​ត្រូវ​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ តែម្តង​។ ក្រុម​ណាហ្គា​វើ​ល បាន​ប្រកួត​ចាញ់​ក្រុម​Police Tero សមាជិក​ពានរង្វាន់​លី​គ​កំពូល​ថៃ​នៅ​ល្ងាច​ថ្ងៃទី​៨ ខែមករា នេះ​ខណៈ​តាម​គម្រោង​នៅ​ថ្ងៃទី ៩ ខែ មករា បន្ត​ប៉ះ​ក្រុម​Assumption United​សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​៤​របស់​ថៃ ហើយ​នៅ​ថ្ងៃទី ១០ ខែ មករា ជួប​ក្រុម​BG Pathum United សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ប្រទេស​ថៃ និង​ប្រកួត​ចុងក្រោយ​នៅ​ថ្ងៃទី ១២ ខែ មករា ណាហ្គា​វើ​ល​គ្រោង​ប៉ះ​ក្រុម​TratFC សមាជិក​ពានរង្វាន់​លី​គ​លំដាប់​ទី​២​ថៃ​ដែរ​។

តាម​ផែនការ​របស់​ក្លិប​គឺ​លោក មាស ចាន់ណា ដែលជា​គ្រូបង្វឹក​នឹង​ដឹកនាំ​កីឡាករ​ទាំង​ខ្មែរ​និង​បរទេស​ដែល​ទើប​ចុះកិច្ចសន្យា​រួម​ធ្វើតេស្ត​សមត្ថភាព​ទៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​៨​ដល់​១៥ ខែមករា ឆ្នាំ​២០១៨ ខាងមុខ ពោលគឺ​ត្រៀម​ប្រកួត​មិត្តភាព​៤​ប្រកួត​នៅ​ទីនោះ​។ ក្រោយ​ចប់​ការ​ការប្រកួត​មិត្តភាព​នៅក្រៅ​ប្រទេស​នេះ​ត្រូវ​បន្តទៅ​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019 វិញ​ម្តង​។



សូម​បញ្ជាក់​ថា ​ក្រុម​ណាហ្គា​វើ​ល ស្ថិតនៅ​ពូ​ល F ក្នុង​ពានរង្វាន់ AFC Cup 2019 ជាមួយ​ក្រុម Hanoi FC (​ម្ចាស់​ជើងឯក​លី​គ​កំពូល​វៀតណាម​) ក្រុម​Tampines Rovers ( ជើងឯក​រង​លី​គ​កំពូល​សិង្ហ​បុរី ) និង Yangon United ( ជើងឯក​លី​គ​កំពូល​មី​យ៉ាន់​ម៉ា​) ឬ ZwekapinUnited​ក្រុម​លេខ​៣​នៅ​លី​គ​មី​យ៉ាន់​ម៉ា ដូចគ្នា​។ តាម​គម្រោងការ​ប្រកួត​នឹង​ចាប់ផ្ដើម​នា​ខែ កុម្ភៈ ដើមឆ្នាំ​ក្រោយ​តាម​រូបមន្ត​វិលជុំ​សន្សំ​ពិន្ទុ សរុប​ស្មើ​៦​ប្រកួត (​ក្នុង​ដី​និង​ក្រៅ​ដី​) ដើម្បី​យកតែ​មួយក្រុម​ឡើងទៅ​វគ្គ​បន្ត ដោយ​គ្រោង​នឹង​បញ្ចប់​ការប្រកួត​ទាំងមូល​នៅ​ដើមខែ​តុលា ឆ្នាំ​២០១៩​។ នេះ​ជា​ឆ្នាំ​ទី​១ សម្រាប់​ណាហ្គា​វើ​ល ក្នុង​ការ​ប្រកួត​នៅ​វគ្គ​បែងចែក​ពូ​ល​បន្ទាប់ពី​បាន​ក្លាយជា​ម្ចាស់​ជើងឯក​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០១៨ ខណៈ​កាលពី​ឆ្នាំ​២០១៧ ធ្លាប់បាន​ចូលរួម​ប្រកួត​ម្តង​តែ​ត្រូវ​ប្រកួត​ជម្រុះ​នៅ​វគ្គ​ជម្រុះ​បឋម​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu