បន្ទាយមានជ័យ ៖ យប់ ថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០១៩នេះលោកសាំង ឃឺនមេភូមិ បាន ដឹកនាំកម្លាំងប្រជាការពារ៩នាក់ ចុះល្បាតក្នុងភូមិដល់ចំណុចមុខរោងចក្រអូរនាង ម្តុំបន្ទប់ជួល ក៏បានប្រទះឃើញជនបួននាក់កំពុងជក់និងលក់គ្រឿងញៀនស្របពេលនោះកម្លាំងការពារភូមិបានរាយការណ៍មកនគរបាលប៉ុស្តិ៍ ភ្លាមៗកម្លាំងប៉ុស្តិ៍បានចុះទៅដល់គោលដៅបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១ឈ្មោះរិត រិទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ ២ឈ្មោះសាន ពិសៃ ភេទប្រុស អាយុ១៩ឆ្នាំ
៣ឈ្មោះវណ្ណ សុផានិត ភេទប្រុស អាយុ២៤ឆ្នាំ ៤ឈ្មោះម៊ួក សីហា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង៤នាក់នោះ ស្នាក់នៅបន្ទប់ជួលរោងចក្រអូរនាង និង កម្លាំងការពារភូមិបានដកហូតបានវត្ថុតាង ម្ស៉ៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់តូច និងកែវបំពង់ជក់២ ប្រដាប់ចូកថ្នាំ១ដែកកេះ២។
យោងតាមចំលើយនិងលទ្ធផលធ្វើតេស្ត ជនទាំង៤នាក់នេះពិតជាបានជក់ថ្នាំញៀនពិតប្រាកដមែន។ ហើយយោងតាមរបាយការណ៍របស់មេភូមិអូរឫស្សីបានឲ្យដឹងថា ជនទាំង៤នាក់នេះធ្លាប់ធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់នៅចំណុចរោងចក្រនិងក្នុងភូមិជាយូរណាស់មកហើយ។ ជនសង្ស័យទាំង៤ត្រូវបាន លោកវីរសេនីយ៏ ឯក ធិនស៊ិនដេត អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រៀបចំសំណុំរឿងបញ្ជូនបន្តទៅស្នងការ និងរៀបចំបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមច្បាប់៕
Source: Kampuchea Thmey Daily
0 Comments