Ad Code

ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រកាស​ផ្លាស់​ប្តូរ​មេ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ថ្មី​ហើយ​



បន្ទាយមានជ័យ ៖ នៅ​ព្រឹក ថ្ងៃទី​១៧ ខែ មករា ឆ្នាំ​២០១៩​នេះ​នៅ​នៅក្នុង​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​​ធ្វើ​ពិធី​ប្រកាស​តែងតាំង​នេះ​លោក​វរសេនីយ៍ទោ ខឹម ចិ​ត្ត្រា អត្តលេខ ២០៧៥៧ នាយ​នគរបាល​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​បាន​ប្រកាស​តែងតាំង​ជា នាយ​នគរបាល​ប៉ុស្តិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នាយដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស៊ឹម សំអាត អតីត​មេ​ប៉ុស្តិ៍​ចាស់​។​



ពិធី​ប្រកាស​តែងតាំង​នេះ ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឃុន សំបូរ អគ្គនាយករង និង លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ដា​រឹទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ​ក្រៅ​ពី​នេះ​ក៏មាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​អស់លោក លោកស្រី មន្ត្រីរាជការ ភ្ញៀវ​ជាតិ អន្តរជាតិ​ជាច្រើន​នាក់​។



លោក​វរសេនីយ៍ទោ ខឹម​ចិ​ត្ត្រា​ ត្រូវ​បាន​ប្រកាស​តែងតាំង តាម​ប្រកាស​លេខ​៧៩៦២​ប្រក ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ ហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ ​ដែល​ការប្រកាស​នេះ​ ត្រូវ​បាន​ធ្វើឡើង ក្រោយពី​មេ​ប៉ុស្តិ៍​ចាស់​បញ្ចប់​តួនាទី​របស់ខ្លួន​ជា​នាយប៉ុស្តិ៍ ហើយ​ត្រូវបាន​ទៅ​បម្រើការ​ជា​អនុ​ប្រធាននាយកដ្ឋាន​ច្រកទ្វារ​ទី​១ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​វិញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu