ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាន ចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គិតចាប់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១៤និង០០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ មធ្យោបាយយានយន្តល្មើស សរុប ចំនួន៤៦០គ្រឿង អប់រំ ចំនួន១៩១គ្រឿង និងពិន័យ ចំនួន២៦៩គ្រឿង។
សរុបលទ្ធផលយានយន្តល្មើសច្បាប់ចរាចរណ៍ រយៈពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ចំនួន២២១៥៥គ្រឿង អប់រំ ចំនួន៨២៤៦គ្រឿង និងពិន័យ ចំនួន១៣៩០៩គ្រឿង។
ដោយឡែក លទ្ធផលត្រួតពិនិត្យ មួក និងកញ្ចក់ នៅក្នុងរាជធានីភ្នំពេញ រយៈពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ សរុបរួម ចំនួន៨៤៩៦១គ្រឿង អប់រំ ចំនួន៥០៧៤គ្រឿង មធ្យោបាយពិន័យ ចំនួន១១១៨៨គ្រឿង ( មួក៨១២៦គ្រឿង និងកញ្ចក់២៦៦១គ្រឿង ស្រវឹងចំនួន ១២គ្រឿង និងយានផ្សេងៗ ចំនួន៣៨៩គ្រឿង )។
លទ្ធផលត្រួតពិនិត្យល្បឿន រយៈពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១០២៤គ្រឿង។ ចំណែក លទ្ធផលត្រួតពិនិត្យអ្នកបើកបរមានជាតិ ស្រវឹង រយៈពេល៣១ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ រកឃើញយានយន្តល្មើស ចំនួន១៤គ្រឿង អប់រំចំនួន៩គ្រឿង និងមធ្យោបាយពិន័យចំនួន៥គ្រឿង៕
Source: Kampuchea Thmey Daily
0 Comments