Ad Code

សាលារៀន​រាប់​រយ​ត្រូវ​បិទទ្វារ​ នៅ​ពេល​ផ្សែង​ពុល​គ្រប​ដណ្តប់​ទីក្រុង​បាងកក



ផ្សែង​ពុល​បាន​បង្ខំ​ឲ្យ​អាជ្ញាធរ​ក្រុង​បាងកក​ចេញ​បទបញ្ជា​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដើម្បី​បិទ​សាលារៀន​ជិត​៤៥០​សាលា​កាលពី​ថ្ងៃ​ពុធ​ ខណៈ​ដែល​អាជ្ញាធរ​ព្យាយាម​គ្រប់គ្រង​វិបត្តិ​ការ​បំពុល​មួយ ​ដែល​បាន​ជំរុញ​ឲ្យ​មានការ​ព្រួយបារម្ភ​ដ៏​ធំធេង។

រាជធានី​របស់​ប្រទេស​ថៃ​ត្រូវបាន​គ្របដណ្ដប់​ដោយ​អ័ព្ទ​ដ៏​ក្រាស់​អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មកហើយ​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ពាក់​ម៉ាស​និង​បង្ក​ឲ្យ​មានការ​រិះគន់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ចំពោះ​ការឆ្លើយតប​មិន​ស្មើភាព​គ្នា​ពី​សំណាក់​រដ្ឋាភិបាល។

ហេតុផល​ដែល​គេ​អះអាង​បង្ក​ឡើងជា​បញ្ហា​នេះ​គឺ​រួមមាន​ផ្សែង​ចេញពី​ចរាចរណ៍ ការសាងសង់​មិនមាន​ភាពរឹងមាំ ការដុត​កម្ទេច​ដំណាំ​និង​ការបំពុល​ពី​រោងចក្រ​ដែលជា​ប់​នៅក្នុង​ទីក្រុង​។​

អាជ្ញាធរ​បាន​បង្កើត​ព​ពក​ដើម្បី​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​និង​បាញ់​ទឹក​ដើម្បី​ចាប់យក​ការបំពុល​ខ្នាតតូច​ហើយ​ថែមទាំង​បានស្នើ​សុំ​ឲ្យ​ប្រជាជន​កុំ​អុជ​ធូប​និង​ក្រដាស​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​។​

រហូតមកដល់​ពេលនេះ វិធានការ​នេះ​បាន​បង្ក​ឲ្យ​មានការ​សើចចំអក​ពី​សំណាក់​អ្នកក្រុង​បាងកក​មួយចំនួន​ខណៈ​ដែល​ម៉ាស​ការពារ​ការបំពុល​បរិស្ថាន​បាន​លក់​អស់​នៅក្នុង​ហាង​ជាច្រើន​។​

ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ​រដ្ឋបាល​ក្រុង​បាងកក​បាន​បង្កើន​ការព្រមាន​សុខភាព​របស់ខ្លួន​ដោយ​បញ្ជា​ឲ្យ​សាលារៀន​រដ្ឋ​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​ទាំង​៤៣៧​សាលា​ត្រូវ​បិទទ្វារ​ចាប់ពី​ម៉ោង​បាយ​ថ្ងៃត្រង់​រហូតដល់​ថ្ងៃ​សុក្រ​ហើយ​បានកំណត់​ផ្ទៃដី​១,៥០០​គីឡូម៉ែត្រ​ការ៉េ​នៃ​ទីក្រុង​ជា​តំបន់​គ្រប់គ្រង​។​

អភិបាលក្រុង​បាងកក​លោក Aswin Kwanmuang បាន​ថ្លែងថា “​ស្ថានការណ៍​នឹង​អាក្រក់​រហូតដល់​ថ្ងៃទី​៣​ទៅ​ថ្ងៃទី​៤​ខែកុម្ភៈ​ដូច្នេះ​ខ្ញុំ​សម្រេចចិត្ត​បិទ​សាលារៀន​”​។ លោក​បាន​បន្ថែមថា លោក​សង្ឃឹមថា​វិធានការ​នេះ​នឹង​មិនមាន​រថយន្ត​សាលា​ធ្វើដំណើរ​តាមផ្លូវ​ទេ​។ លោក​បាន​បន្តទៀតថា ខណ្ឌ​ចំនួន​៣​ក្នុងចំណោម​៤​របស់​ទីក្រុង​នេះ​ត្រូវបាន​រងគ្រោះ​ខ្លាំង​ដោយ​ផ្សែង​អ័ព្ទ​។​

លោក Aswin ក៏បាន​និយាយ​ផងដែរ​ថា សាលាក្រុង​នឹង​ចេញ​ការព្រមាន​ប្រឆាំងនឹង​ការហាត់​ប្រាណ​នៅតាម​សួនច្បារ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu