Ad Code

ទិញ​ថ្នាំញៀន​ពី​ភ្នំពេញ​យក​មក​លក់​ចែកចាយ​នៅ​ជនបទ ត្រូវ​នគរបាល​ចាប់ខ្លួន​



កណ្តាល​ ៖ សមត្ថកិច្ច​នគរបាល​បាន​ចាប់ខ្លួន​បុរស​២​នាក់​ កំពុង​ធ្វើ​សកម្មភាព​យក​ថ្នាំញៀន​មក​លក់​ចែកចាយ​ដោយ​ខុសច្បាប់ នៅ​ចំណុច​ភូមិ​ពោធិ​តូច ជាប់​ផ្លូវ​ជាតិ​លេខ​៥ ស្ថិតក្នុង​ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង២១​និង​៣០​នាទី​យប់​ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​។

ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ​១.​ឈ្មោះ សាយ សុភ​ក្តិ អាយុ​៣១ឆ្នាំ ជនជាតិ​ខ្មែរ​គ្មាន​មុខរបរ មាន​ទីលំនៅ​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ​ខេត្តកណ្តាល​។ ២.​ឈ្មោះ ទឹម សារ៉ាក់ អាយុ​៣៣​ឆ្នាំ ជនជាតិ​ខ្មែរ មានមុខ​របរ ធ្វើ​ចុងភៅ មាន​ទីលំនៅ​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។



ប៉ូលិស​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​មាន​គេ​រាយការណ៍​មក​ថា មាន​បុរស​២​នាក់ ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្មភាព​យក​ថ្នាំញៀន​មក​លក់​ចែកចាយ​អោយ​ក្មេងៗ​នៅ​ក្នុងភូមិ​ប្រើប្រាស់​។ ​ក្រោយពី​ទទួល​បាន​នូវ​ព័ត៌មាន​នេះ​លោក ដួង ​តេង អធិការនគរបាល​ខ​ណ្ឌ​សែន​សុខ​បាន ដឹកនាំ​កម្លាំង​ចុះទៅ​ត្រួត​ពិនិត្យឃើញ​មាន​សកម្មភាព​ដូច្នេះ​មែន​ក៏​បង្ក្រាប​បាន​តែម្តង​។

នៅក្នុង​ការ​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​រក​ឃើញ​នូវ​វត្ថុ​តាង​ចាប់បាន​មាន​ដូច​ជា ​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ឬ​ហៅថា ម៉ា​ទឹកកក​(ice)​ចំនួន​៣​កញ្ចប់​តូច​ទម្ងន់ ០,២០​ក្រាម និង​ទូរ​ស័ព្ទ​២​គ្រឿង ម៉ាក​oppo១​គ្រឿង និង HiyA១ គ្រឿង បែក​) ម៉ូតូ ០១​គ្រឿង ម៉ាក សង់​កូរ៉េ ស្លាក​លេខ​កំពង់ចាម 1Q1765 ព្រមទាំង​លុយ​កាក់​មួយចំនួនទៀត​។

​ជនសង្ស័យ​បាន​សារភាព​ថា ថ្នាំញៀន​ដែល​ខ្លួន​បាន​យក​មក​លក់​នេះ​គឺ​បាន​ទិញ​ពី​បុរស​ម្នាក់​ឈ្មោះ ទែ​ល នៅ​ភ្នំពេញ ម្តុំ​គល់​ស្ពាន​ព្រែក​ព្នៅ សង្កាត់​ស្វាយប៉ាក ​ដោយ​ទិញ​មក​ម្តងៗ​ចាប់ពី​៣០​ម៉ឺន​រៀល ទៅ​៤០​ម៉ឺន​រៀល ដើម្បី​យក​មក​ច្រក​ថង់​ជា​កញ្ចប់​តូចៗ​លក់​យកចំណេញ​ក្នុង​តម្លៃ​៤​ម៉ឺន​រៀល​ក្នុង​១​កញ្ចប់​តូច​។ ពួកគេ​ក៏​ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​នូវ​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu