ភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ជនសង្ស័យ២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ) ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២ និង ០០ នាទី កម្លាំងជំនាញរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅចំណុចផ្លូវលេខ៥១ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់កាបូបស្ពាយ ពណ៌ ខ្មៅ)។
ហេតុការណ៍កើតឡើង នៅចំណុចមុខស្តូបកម្ពុជាវៀតណាម ផ្លូវសុធារស ភូមិ២ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ២១និង៣០នាទី។
វត្ថុតាងចាប់យកម៉ូតូជាមធ្យោបាយធ្វើសកម្មភាព ចំនួន ០២ គ្រឿង និងភស្តុតាងជារបស់ជនរងគ្រោះ បញ្ជូនមកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។
ជនសង្ស័យទាំង២នាក់ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ហុង ម៉េងហ៊ត់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងទង ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ២-ឈ្មោះ ធឿន ជា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដវត្ថុតាងចាប់យក ម៉ូតូ ម៉ាកស៊ុយហ្សុយគីឡេត ពណ៌ ស គ្មានស្លាកលេខ ចាប់យកពីឈ្មោះ ហុង ម៉េងហ៊ត់ ម៉ូតូ ម៉ាក ស៊ុយហ្សុយគីឡេត ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ១HJ-៥៦៩៤ , ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង ម៉ាក អាយហ្វូន 6s ពណ៌ទឹកប្រាក់ ចិញ្ចៀនលោហធាតុ ពណ៌ លឿងស្លេក ចំនួន ០២ វង់ , ខ្សែក ចំនួន ០១ ខ្សែ ,បណ្តោងរូបឆ្កែ ចំនួន ០១ ចាប់យកពីឈ្មោះ ធឿន ជាភស្តុតាងរបស់ជនរងគ្រោះ ដែលចាប់យកបាន នាឡិកាដៃ ម៉ាក CARTIER ខ្សែស្បែក ពណ៌សូកូឡា ដាំត្បូងពណ៌ស ចំនួន១៣៤គ្រាប់ , ខ្សែក លោហធាតុ ពណ៌ លឿងស្លេក មានបន្តោងរូបព្រះចំនួន ០១ ដាំត្បូងពណ៌សចំនួន ២៥ គ្រាប់ និងប្រាក់ដុល្លារចំនួន២៥០០ដុល្លារអាមេរិក។
ជនរងគ្រោះមានឈ្មោះ ទូ សុទ្ធា ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ ៦២ ផ្លូវលេខ៨ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ លក់ដូរសម្ភារៈបាត់បង់ កាបូបស្ពាយ ពណ៌ខ្មៅ ចំនួន០១ , លិខិតឆ្លងដែនវៀតណាមឈ្មោះ PHAN THI THANH HOAN ចំនួន ០១, អត្តសញ្ញាណប័ណ្ណសញ្ជាតិវៀតណាមចំនួន ០១,-ខ្សែកមាសទម្ងន់ ៣តម្លឹងកន្លះ ចំនួន ០១ខ្សែ,-នាឡិកាដៃស្រីចំនួន ០១ ,-ប្រាក់វៀតណាម ៤លានដុង,-ប្រាក់ដុល្លារ ៤៦០០០ ដុល្លារអាមេរិក និងទូរស័ព្ទដៃ ម៉ាក IPhoneX ចំនួន ០១។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងទាំងអស់ ការិយាល័យបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments