ភ្នំពេញ ៖ ចោរប្លន់ម្នាក់ ដែលបានធ្វើសកម្មភាពបោកនារីស្រស់ស្អាត លក់ទំនិញonlineម្នាក់ដែលស្គាល់គ្នាតាម Facebook ឲ្យទៅជួបរូបគេនៅផ្ទះសំណាក់បៃតង ហើយធ្វើសកម្មភាពយកកាំបិតភ្ជង់ប្លន់ យកគ្រឿងអលង្ការទូរស័ព្ទដៃអស់ពីខ្លួន សរុបជាទឹកប្រាក់ជាង៣ពាន់ដុល្លារ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពិសេសក្នុងបណ្តាញសង្គមហ្វេសប៊ុកនោះ ត្រូវសមត្ថកិច្ចអាវុធហត្ថអាវុធហត្ថរាជធានីបញ្ជូនទៅគុកព្រៃសហើយក្រោយតុលាការឃុំខ្លួនរួចមក។
ប្រភពពីមន្ត្រីអាវុធហត្ថរាជធានីបានឲ្យដឹងនៅល្ងាចថ្ងៃទី១៦មករាថាតាមវិធានការណ៍ជំនាញ របស់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យព្រមសារភាពទទួលកំហុសថា រូបគេ មានឈ្មោះ ឌីណា ពុទ្ធិស័ក្ត ហៅ ទី ពិតជាបានប្រើ Account Facebook ឈ្មោះ Tii Fee(ឥទ្ធិពលនៃផ្សែងគីមី) បោកនារីរងគ្រោះតាមរយៈFacebook ឲ្យមកជួបនៅផ្ទះសំណាក់និងភ្ជង់ប្លន់កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ ពិតប្រាកដមែន។
ប្រភពបានបន្តថា ដោយឡែកសម្ភារៈដែលយកបានពីនារីរងគ្រោះ រូបគេបានប្រគល់ឲ្យមិត្តភក្តិឈ្មោះ ត្រា, ឈ្មោះឧត្តម, ឈ្មោះស្នា និង ឈ្មោះជា ទៅដូរយកគ្រឿងញៀន មួយកញ្ចប់ធំ មកចែកគ្នាជក់និងលក់បន្ត។
បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនីតិវិធីស្រាវជ្រាវស្វែងរកចាប់ខ្លួនគូរកន របស់ជនសង្ស័យដែលនៅសេសសល់ជាបន្តទៀត។ ដោយមានចម្លើយសារភាពនិងវត្ថុតាងគ្រប់គ្រាន់នោះកម្លាំងអាវុធហត្ថការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅដេកគុកហើយក្រោយតុលាការចេញដីកាឃុំរួចមក។ ចំណែកជនសង្ស័យពាក់ព័ន្ធក្នុងករណីនោះកម្លាំងអាវុធហត្ថកំពុងតាមប្រមាញ់បន្តទៀត៕
Source: Kampuchea Thmey Daily
0 Comments