ការប្រកួតជ្រើសរើសជើងឯកកុមារតូយ៉ូតាកម្ពុជា (Toyota Junior Cup) សម្រាប់ឆ្នាំ២០១៨ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីបានប្រព្រឹត្តិទៅជាច្រើនសប្ដាហ៍ចាប់តាំងពាក់កណ្ដាលខែធ្នូ ឆ្នាំ ២០១៨ ដែលមានក្រុមជាសមាជិកចូលរួមចំនួនក្រុម២៤ក្រុម។
នៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះលោក លី ប៊ុនហៃ អ្នកចាត់ការទូទៅក្រុមហ៊ុន Toyota Cambodia បានបង្ហាញក្តីរីករាយចំពោះក្រុមចូលរួមដោយឆ្នាំនេះមានសាលាចូលរួមច្រើនក្នុងការប្រកួតពានរង្វាន់ជើងឯកតូយ៉ូតាកុមារកម្ពុជា ដែលមានដល់ទី២៤ក្រុម។ ក្នុងសន្និសីទសារព័ត៌មាននេះក៏មានការចូលរួមពីលោក តៃ សៃតុ នាយកគ្រប់គ្រង GFA Soriya, លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន Toyota និងលោកឧកញ៉ា គង់ នួន នាយកក្រុមហ៊ុន Toyota។
សម្រាប់សាលាទាំង២៤ដែលចូលរួមមាន សាលាបឋមសិក្សាឫស្សីកែវ, ចម្រើនជាតិ, សាគូរ៉ា, បាក់ទូក, ទួលស្វាយព្រៃ, ចតុមុខ, ព្រែកព្នៅ, នរោត្តម, ទួលស្លែង, វត្តព្រះពុទ្ធ, សំពៅមាស, វេស្ទឡាញ, ម៉ូឌែន, អន្តរទ្វីបអាមេរិកាំង, ចេនសាណា, CIA First International School, IEL International School, Westline School, Phnom Penh Thmey, Singapore International School, សុវណ្ណភូមិ, New Gateway International School, Northline School, Hiroshima House និង AI Center។
ចំណែកវគ្គជម្រុះចុងក្រោយនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និង២០ ខែមករា នៅទីលាន AUPP មុនការប្រកួតធំដែលចូលមកដល់នៅថ្ងៃទី២៧ ខែមករា នៅពហុកីឡដ្ឋានជាតិ។ ការប្រកួតពានរង្វាន់ជើងឯកកុមារ នេះត្រូវបានបង្កើតឡើងក្នុងគោលបំណង ជួយបង្កើនប្រសិទ្ធភាពនៃវិស័យកីឡាបាល់ទាត់នៅកម្ពុជា ឲ្យរីកចម្រើន ដោយចាប់ផ្តើមពីការបណ្តុះបណ្តាលកុមារ និងថ្នាលយុវជនដើម្បីអភិវឌ្ឍន៍នូវជំនាញរបស់ពួកគេអោយកាន់តែប្រសើរឡើង ក៏ដូចជាជួយឲ្យពូកគាត់សម្រេចគោលបំណងដែលចង់ក្លាយជាកីឡាករឆ្នើមនៅថ្ងៃអនាគត៕
Source: Kampuchea Thmey Daily
0 Comments