Ad Code

កម្មករ​សំណង់​ម្នាក់ ​ត្រូវ​ឃាតក​​កាច​សាហាវ​ ​ ​កាប់​ពីរ​កាំបិត​ស្លាប់​ក្នុង​ថ្លុក​ឈាម



ភ្នំពេញ ​៖ ​កម្មករ​សំណង់​ម្នាក់ ​ត្រូវ​បាន​ជនសង្ស័យ​មួយ​ក្រុម​មាន​គ្នា​៤​នាក់​ ជិះ​ម៉ូតូ​ពីរ​គ្រឿង​ចូល​ទៅ​កាប់​បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​ក្នុង​ថ្លុក​ឈាម​យ៉ាង​អាណោចអាធ័ម​ក្នុង​បរិវេណ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​យីហោ​(​ណាន​តុង ហ្សុ​ង​រ៉ា​ន់ ខន​គ្រី​ត ខាម​បូ​ឌា ឯ​-​ក )។ ក្រោយ​កើតហេតុ ​រត់​គេចខ្លួន​បាត់​គេ​សង្ស័យ​គំនុំ។

ហេតុការណ៍​​ ​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​៥​ខែ​មករា ​ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​ក្រឡុក​ស៊ីម៉ងត៍​យីហោ​(​ណាន​តុង ហ្សុ​ង​រ៉ា​ន់ ខន​គ្រី​ត ខាម​បូ​ឌា ឯ​-​ក )​តាម​បណ្ដោយ​ផ្លូវ​៣​ស្ថាប័ន​ ភូមិ​ទួល​សំពៅ ​សង្កាត់​ទួល​សង្កែ​១ ខណ្ឌ​ឫស្សីកែវ។​

​សព​ជនរងគ្រោះ​(​ស្លាប់​)​មានឈ្មោះ​រ៉ា​ន វៃ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​នៅ​កន្លែង​កើតហេតុ មាន​ស្រុកកំណើត ភូមិ​សេរី​អា ឃុំ​ក្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង។​

តាម​ប្រភព​ពី​សន្តិសុខ​យាម​នៅ​ក្នុង​ការដ្ឋាន​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី ​ខ្ញុំបាទ​បាន​មក​ដល់​ក្នុង​ការដ្ឋាន​ចិន​រួច​ហើយ​ខ្ញុំ​បាន​ប្ដូរ​វេន​ពី​កម្លាំង​សន្តិសុខ​យាម​ពេលព្រឹក​ឈ្មោះ​កែវ ភា​រិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ​ពេល​ខ្ញុំ​បាន​ប្តូរ​វេន​ជាមួយ​គាត់​រួច​ហើយ គាត់​ក៏បាន​ចេញទៅ​ផ្ទះ។ មួយ​សន្ទុះ​ក្រោយមក នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី​ថ្ងៃ​ដ​ដែល ក៏​មាន​បុរស​ម្នាក់​បើក​រ៉ឺម៉ក​កង់​បី​មួយ​គ្រឿង​ដឹក​ស្រា​បៀរ​ចូល​មក​ដើម្បី​ឲ្យ​ប្រពន្ធ​របស់​គាត់​លក់​នៅ​ក្នុង​ការដ្ឋាន​ក្បែរ​កន្លែង​កើតហេតុ​ ហើយក៏​បាន​ប្រើ​គាត់​ឲ្យ​ជួយ​លើក​ស្រា​បៀរ​យក​ឲ្យ​ប្រពន្ធ​គាត់​នៅ​ខាងក្នុង។ ពេលនោះ​ស្រាប់​តែ​ឮ​សំឡេង​ឆោឡោ ​រួប​គាត់​បាន​រត់ចេញ​មកវិញ​ ក៏​ឃើញ​ជនរងគ្រោះ​ត្រូវ​បាន​ជនសង្ស័យ​កាប់​ដេក​ស្លាប់​នៅ​ក្នុង​ថ្លុក​ឈាម​ទៅ​ហើយ​។​

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ​គេ​ឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មិន​ចាំ​ម៉ាក​ បាន​ជិះ​មក​ឈប់​មុខ​ការដ្ឋាន​ចំណុច​កើតហេតុ​ខាងលើ ​រួចហើយ​មាន​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ បាន​ចុះ​ពី​លើ​ម៉ូតូ​ ​រួច​បាន​ដើរ​កាន់​កាំបិត​ចូល​ទៅ ​ហើយ​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ ​ដែល​កំពុង​ឈរ​ក្បែរ​​​ប៉ុស្តិ៍​យាម​សន្តិសុខ​បណ្តាល​ឲ្យ​ត្រូវ​ចំនួន​ពីរ​កាំបិត​ ១​កាំបិត​ត្រូវ​ចំ​ក និង​១​កាំបិត​ទៀត​ត្រូវ​ចំ​ដើមទ្រូង​មើល​ឃើញ​គ្រឿងក្នុង​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​យ៉ាង​អាណោចអាធ័ម។ ​​ចំណែក​ជនសង្ស័យ​ទាំង​៤​នាក់​បន្ទាប់​ពី​​បាន​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​រួចហើយ ​បាន​រត់​ចេញ​មក​ក្រៅ​ឡើ​ជិះ​ម៉ូតូ​ ដែល​បក្ខពួក​នៅចាំ​ខាងក្រៅ ​គេចខ្លួន​បាត់ស្រមោល​។​

ក្រោយ​កើតហេតុ ​សមត្ថកិច្ច​មូលដ្ឋាន ​និង​ជំនាញ​ បាន​ចុះ​មក​ដល់ ​រួច​​​ធ្វើ​​កោសល្យវិច័យ​​ប្រគល់​ជូន​សាច់​ញាតិ​យក​ទៅ​ស្រុកកំណើត​​ធ្វើ​បុណ្យ​តាម​ប្រពៃណី​។ ចំណែក​ជនសង្ស័យ​ សមត្ថកិច្ច​ កំពុង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ស្វែង​រក​ចាប់ខ្លួន​យក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu