Ad Code

OPPO​ ត្រៀម​ទឹកប្រាក់​ប្រមាណ​១.៤៣​ពាន់​លាន​ដុល្លារ ​សម្រាប់​ចំណាយ​ក្នុង​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​ និង​អភិវឌ្ឍន៍ (R&D)​ទៅលើ​ផលិតផល​របស់​ខ្លួន​ឆ្នាំ​២០១៩



​ភ្នំពេញ ​៖ នៅក្នុង​កម្មវិធី តាំង​ពិព័រណ៍​បច្ចេកវិជ្ជា​របស់​ក្រុមហ៊ុន OPPO នៅ​ទីក្រុង​សិន​ជិន កាលពី​កន្លងទៅ​ថ្មីៗ​នេះ លោក Tony Chen ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ របស់​ក្រុមហ៊ុន OPPO​បានប្រកាស​ជា​ផ្លូវការ ថា ក្រុមហ៊ុន​របស់លោក បាន​ត្រៀម​រួចជាស្រេច ក្នុងការ​វិនិយោគ ទឹកប្រាក់ ប្រមាណ ១.៤៣​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​គម្រោង សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទៅលើ​ផលិតផល​បច្ចេកវិជ្ជា សម្រាប់​ក្នុង​ឆ្នាំ ២០១៩ នេះ។​

​ចំនួន​ទឹកប្រាក់​នេះ​គឺ ថា​បាន​កើនឡើង រហូតដល់​១៥០​ភាគរយ ជា​បន្តបន្ទាប់​បើ​ធៀប​នឹង​ឆ្នាំ​កន្លងៗ​មក។ ជាមួយនឹង​ការ​កើនឡើង​ នៃ​ទឹកប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​គម្រោង​នេះ ក្រុមហ៊ុន OPPO នឹង ធ្វើការ​អភិវឌ្ឍន៍​រួមបញ្ចូល​នូវ​ផ្នែក​ផ្គត់ផ្គង់ ដោយ​បង្កើន​ឡើង​នូវ​ក្រុម​ជំនាញ​ពិសេសៗ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព​ខាង​ផ្នែក​បច្ចេកវិជ្ជា​។ ​មិនតែប៉ុណ្ណោះ ក្រុមហ៊ុន OPPO នឹងធ្វើ​ការអភិវឌ្ឍន៍​បន្ថែម​នូវ​បច្ចេកវិជ្ជា AI ទៅលើ​ផលិតផល ស្មា​ត​ហ្វូ​ន​របស់​ខ្លួន ក៏ដូចជា នាឡិកា វៃឆ្លាត (Smart watch) និង គ្រឿង​បច្ចេកវិជ្ជា សម្រាប់​ប្រើ​ក្នុង​ផ្ទះ (Smart Home) ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​កើនឡើង​របស់​អតិថិជន នៅក្នុង​យុគ​វ​សម័យ​បច្ចេកវិជ្ជា (IOT)។

* ចំណុច​ធំៗ ៣​ដែល​បានលើកឡើង​នៅក្នុង​គម្រោង សិក្សា​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​មានដូចជា ​៖
១- 5G និន្នាការ​មួយ​ដែល OPPO ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ ៖ 5G ជា​និន្នាការ​មួយ​ដែល OPPO ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់​។ លោក Tony Chen បាន​លើកឡើងថា បន្ថែម​ពី​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ដែល​អាច​ប្រើប្រាស់​ប្រព័ន្ធ 5G ដំបូង​គេ​បង្អស់ ក្រុមហ៊ុន OPPO បាន​សិក្សា​ស្វែងរក App ដែល​ប្រើប្រាស់​នៅក្នុង​ជំនាន់ 5G + ហើយ​ចុងក្រោយ​នឹង​កំណត់​ពី​តម្លៃ​នៃ 5G "​។ ក្រុមហ៊ុន OPPO នឹង​បញ្ចូល​ប្រព័ន្ធ 5G យ៉ាង​ពេញលេញ​ជាមួយ​កម្មវិធី និង​ការ​យល់​ដឹង​របស់​អ្នកប្រើប្រាស់ ហើយ​បន្ត​ការ​ច្នៃប្រឌិត​ដើម្បី​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​បទពិសោធន៍​ដ៏​ចាំបាច់ ដែល​ងាក​ទៅរក​ភាពងាយស្រួល និង​ទំនើប​"។​

២-​អត្ថប្រយោជន៍​នៃ​បច្ចេកវិជ្ជា AI បានដឹង​នៅក្នុង​សម័យ​ប្រព័ន្ធ 5G៖ ក្រុមហ៊ុន OPPO បាន​អនុវត្ត​បច្ចេកវិជ្ជា AI នៅ​ទូទាំង​កម្មវិធី​ជាច្រើន រួមមាន​ដូចជា ការថត​រូបភាព បច្ចេកវិជ្ជា​ដោះសា​តាម​ផ្ទៃមុខ និង​តាមរយៈ​ស្នាម​ក្រយៅ​ដៃ ដែល​ត្រូវ​ភ្ជាប់​ជាមួយ​កម្មវិធី AI ដែល​មក​ជាមួយនឹង​ក​ម្ម​វិធី Beauty Camera, កម្មវិធី​កែ​ពន្លឺ​រូបថត 3D, និង​កម្មវិធី​ឆ្លាត​វៃ​ជាច្រើន​ទៀត។ អត្ថប្រយោជន៍​ដែល​បានមកពី​បច្ចេកវិជ្ជា AI នឹង​ទទួលបាន​ពិតប្រាកដ​នៅក្នុង​សម័យ​ប្រព័ន្ធ 5G​។

លោក Tony Chen បាន​បន្ថែមថា នាពេល​អនាគត​ស្មា​ត​ហ្វូ​ន​ នឹង​ក្លាយជា​ជំនួយការ​ផ្ទាល់ខ្លួន ហើយ​នេះ​ជា​អ្វីដែល​ក្រុមហ៊ុន OPPO ពិត​ប្រាកដជា​អាចធ្វើ​ទៅបាន​។​ ស្មា​ត​ហ្វូ​ន ​គឺជា​ឧបករណ៍​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​បច្ចេកវិជ្ជា AI ប៉ុន្តែ​វា​មាន​ផ្នែក​ជាច្រើន​ទៀត​សម្រាប់ធ្វើ​ការ​កែលំអ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។ ក្រុមហ៊ុន OPPO នឹង​ប្រកាន់ខ្ជាប់​យ៉ាងសកម្ម​នូវ​ការ​ច្នៃប្រឌិត​លើ​បច្ចេកវិជ្ជា AI ខណៈពេល​ដែល​ក្រុមហ៊ុន​ត្រូវ​យកចិត្តទុកដាក់ ទៅលើ​ធនធាន​ដើម្បី​ធ្វើ​ឲ្យ​បច្ចេកវិជ្ជា​នេះ​មាន​ភាព​កាន់តែ​ទំនើប​។
៣-​ការរួមបញ្ចូល​បច្ចេក​វិជ្ជា​សិល្បៈ ​និង​មនុស្សជាតិ​នៅក្នុង​ឧបករណ៍​ឆ្លាត​វៃ ៖​ នៅ​ចុងក្រោយ លោក Tony Chen បាន​លើកឡើងថា ក្រុមហ៊ុន OPPO បាន​ប្ដេជ្ញា​ក្លាយជា​អ្នកដឹកនាំ​នៅក្នុង​សម័យ​មួយ​ដែល​បច្ចេកវិជ្ជា 5G, AI និង IoT ត្រូវបាន​អនុវត្ត​ទូលំទូលាយ​។​នាពេល​អនាគត OPPO នឹង​រួមបញ្ចូល​ការច្នៃប្រឌិត​បច្ចេកវិជ្ជា​ពេញលេញ​ជាមួយ​សិល្បៈ​ និង​មនុស្សជាតិ ដើម្បី​អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃ និង​គ្រឿង​បច្ចេកវិជ្ជា សម្រាប់​ប្រើ​ក្នុង​ផ្ទះ (Smart Home) ជាមួយ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​បំពេញបេសកកម្ម ដើម្បី​បន្ត​បំពេញតម្រូវការ​តាម​ការរំពឹងទុក​រប​ស់​ប្រជាជន​សម្រាប់​ជីវិត​ល្អប្រសើរ​ជាង​មុន "​។​

​ក្រុមហ៊ុន OPPO​តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ R & D នៅក្នុង​វិស័យ​បច្ចេកវិជ្ជា​ឈានមុខ និង​ធ្វើឡើង​សម្រាប់​អនាគត​ដោយ​ផ្អែកលើ​ការយល់ដឹង​ទាំងនោះ​។ ពិព័រណ៍​បច្ចេកវិជ្ជា OPPO រយៈពេល 2 ថ្ងៃ​រួមមាន​វេទិកា​ចំនួន 4 សំខាន់ៗ​គឺ AI, Big Data, Cloud+ IoT, 5G និង​កន្លែង​ពិព័រណ៍​ចំនួន​12 ដែល​គ្របដណ្តប់​លើ​គម្រោង​ជាង 80 ទៀតផង​ដែរ។

* អំពី​ក្រុមហ៊ុន OPPO ៖ OPPO គឺជា​ម៉ាក​ទូរស័ព្ទ​កាមេរ៉ា​ដែល​ទទួលបាន​ភាព​ពេញនិយម​ពី មនុស្ស​វ័យក្មេង​ជាច្រើន​នាក់​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​រយៈពេល 10 ឆ្នាំ​ចុង​ក្រោយនេះ​ក្រុមហ៊ុន OPPO បាន​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផលិត​ទូរស័ព្ទ​កាមេរ៉ា​ស្របពេល​ដែលមាន​ការច្នៃ​ប្រឌិត​លើ​បច្ចេកវិជ្ជា​ថតរូប​តាម​ទូរស័ព្ទដៃ​។ OPPO បានចាប់ផ្តើម​សម័យ​នៃ​ការថតរូប សេល​ហ្វី ដ៏​ស្រស់ស្អាត​បំផុត និង​ជា​ម៉ាក​ដំបូង​ដែល​ដាក់លក់​ស្មា​ត​ហ្វូ​ន​ដែលមាន​កាមេរ៉ា​មុខ 5MP និង 16MP។

OPPO ក៏​ជា​យីហោ​ដំបូងបង្អស់​ដែល​ណែនាំ​អំពី​កាមេរ៉ា​ដែល​អាច​បង្វិល​ត្រលប់​ដែលមាន​លក្ខណៈ​ពិសេស Ultra HD និង​បច្ចេកវិទ្យា 5x Dual Camera Zoom​។ F ស៊េរី Selfie Expert របស់​ក្រុមហ៊ុន OPPO ដែល​បាន​បើក​ដំណើរការ​នៅ​ឆ្នាំ 2016 បាន​ជំរុញ​នូវ​ការវិវត្ត​របស់ OPPO នៅក្នុង​វិស័យ​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​។ ​យោងតាម IDC បានឱ្យដឹងថា​ នៅ​ឆ្នាំ 2016 OPPO ត្រូវបាន​ជាប់​ចំណាត់​ថ្នាក់​ជា​ស្មា​ត​ហ្វូ​ន​លេខ 4 ទូទាំង​ពិភពលោក​។ ហើយ​ថ្ងៃនេះ OPPO ផ្តល់ជូន​នូវ​បទពិសោធន៍​ថតរូប​ស្មា​ត​ហ្វូ​ន​ដ៏​ល្អឥតខ្ចោះ​ដល់​យុវវ័យ​ជាង 100 លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu