Ad Code

ក្រុមហ៊ុន អេ​.​វី​.​អ (​អេ​ស៊ា វី​ហ៊ី​ឃ​ល រេ​ន​ធ​ល​)​ បង្កើត​សេវាកម្ម​ជួល​រថយន្ត​ថ្មី​មួយទៀត​



ភ្នំពេញ ​៖​ ក្រុមហ៊ុន អេ​.​វី​.​អ (​អេ​ស៊ា វី​ហ៊ី​ឃ​ល រេ​ន​ធ​ល​) បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ ​នូវ​ការ​នាំ​ចូល និង​បើក​ដំណើរការ នូវ​ម៉ាក​សេវាកម្ម​ជួល​រថយន្ត​ថ្មី​មួយទៀត ​ឈ្មោះថា Budget នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ​ដោយមាន​ការចូលរួម ពី​ លោក ង​ន សាំង នាយក​ប្រតិបត្តិ ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា និង លោក James Richmond នាយក​គ្រប់គ្រង​អាជ្ញាប័ណ្ណ អេ​ប៊ី​ជី ប្រចាំ​តំបន់​អាស៊ី​។​

​លើសពី​សេវាកម្ម​ជួល​រថយន្ត​ដឹក​អ្នកដំណើរ Budget Cambodia បានផ្ដល់​នូវ​សេវាកម្ម​ជួល​ផ្សេងទៀត ដូចជា​ រថយន្ត​ដឹកទំនិញ​ធន់​ធ្ងន់ គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​សំណង់ គ្រឿងចក្រ​សម្រួល​ដល់​វិស័យ​កសិកម្ម និង​គ្រឿង​ម៉ាស៊ីន​សម្រួល​ដល់​ការ​លើក​ដាក់​ទំនិញ​។​

លោក ង​ន សាំង នាយក​ប្រតិបត្តិ ក្រុមហ៊ុន អ អឹម អេ ខេ​ម​បូ​ឌា​ បាន​មានប្រសាសន៍ថា​“ យើង​ផ្ដល់​នូវ​រថយន្ដ និង​គ្រឿងចក្រ​ថ្មីៗ តាមរយៈ​ការសហការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​ដៃគូ​ដូចជា Ford, Fuso, JCB, John Deere, Hako, TCM, and JLG ដែល​ធានា​ជូន​នូវ សុវត្ថិភាព​និង​ប្រសិទ្ធភាព​ការងារ របស់​អតិថិជន​។ គ្រប់​រថយន្ត និង​គ្រឿងចក្រ របស់ Budget ត្រូវ​បានទទួល​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់ តាម​បទដ្ឋាន​គំរូ​របស់​ក្រុមហ៊ុន​។ Budget Cambodia នឹង​ជា​ជម្រើស​ថ្មី​មួយទៀត សម្រាប់​ក្រុមហ៊ុន​អាជីវកម្ម ក្រុមហ៊ុន​ទេសចរណ៍​ព្រមទាំង ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ “​។​

ចំណែក​លោក James Richmond នាយក​គ្រប់គ្រង​អាជ្ញាប័ណ្ណ អេ​ប៊ី​ជី ប្រចាំ​តំបន់​អាស៊ី​បាន​មាន​ប្រសាសន៍​ថា​“ យើង​ពិត​ជាមាន​មោទនភាព ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​របស់​យើង ជាមួយ​ក្រុមហ៊ុន អ អឹម អេ ប្រចាំ​ប្រទេស​កម្ពុជា ក៏ដូចជា​ នៅក្នុង​តំបន់​អាស៊ី​។

ជាមួយគ្នានេះដែរ Avis ប្រចាំ​ប្រទេស​កម្ពុជា បាន​បង្កើត​កេរ្តិ៍ឈ្មោះ ដ៏​ល្អ​បំផុត តាមរយៈ​ការ​បណ្ដុះ​បណ្ដាល​បុគ្គលិក និង​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការ​បម្រើ​សេវាកម្ម​ដល់​អតិថិជន​។ ខ្ញុំ​ជឿជាក់​ថា យើង​នឹង​បន្ត​ទំនាក់ទំនង​ដ៏​ល្អ​មួយ​នេះ ដោយសារ​យើង​មាន​ទស្សនៈ​ដូចគ្នា ហើយ​ក្រុមហ៊ុន អ អឹម អេ បានបង្ហាញ​នូវ​ការ​អនុវត្តន៍​ការងារ​ប្រកបដោយ​វិជ្ជាជីវៈ ក្រមសីលធម៌ និង តម្លាភាព។​”

គួរ​បញ្ជាក់ថា Budget ជា​ម៉ាក​សេវាកម្ម​ជួល​រថយន្ត​ដ៏​ល្បីល្បាញ​មួយ ពី​ប្រទេស​អាមេរិក ដែល​សព្វថ្ងៃ មាន​ប្រមាណ​ជាង​៣០០០​ទីតាំង ស្ថិតនៅក្នុង​១២០​ប្រទេស ទូទាំង​ពិភពលោក​។​

Avis Budget ប្រចាំ​ប្រទេស​កម្ពុជា នឹង​ពង្រីក​ទីតាំង​បន្ថែម​ទៀត ទៅកាន់​ខេត្ត​ព្រះសីហនុ​ នៅ​ក្នុង​ឆ្នាំ ២០១៩៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu