Ad Code

ម៉ូតូ​ដឹក​សាំង បោល​បុក​ជាមួយ​រថយន្ត​ផ្ទុះ​ឆេះ ជា​អណ្តាតភ្លើង ​​ឆេះ​ស្លាប់​បុរស​ម្នាក់​​



​ភ្នំពេញ ​៖ នៅ​ម៉ោង​៩​និង​៣៥​នាទី​ព្រឹក​ ថ្ងៃទី​២៤​មករា​នេះ នៅ​ផ្លូវ​៣៣៧ កែង​ផ្លូវ​៥២៨ ក្បែរ​អា​ម៉ា​ហ្យូ​ន​
​សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ មាន​ករណី​អគ្គិភ័យ ម៉ូតូ​ដឹក​សាំង​បុក​ជាមួយ​រថយន្ត​បណ្ដាល​ផ្ទុះ​ឆេះ​ស្លាប់​បុរស​ម្នាក់ ​ជា​អ្នក​ជិះ​ម៉ូតូ​។​

ក្នុង​ហេតុការណ៍​នេះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​សមត្ថកិច្ច​ជាច្រើន​គ្រឿង​ចេញ​អន្តរាគមន៍​ផង​ដែរ ទើប​ភ្លើង​បាន​រលត់។​ រថយន្ត​ស្លាកលេខ​PP2AT3702។​ ចំណែក​ម៉ូតូ​ មិន​មាន​ស្លាក​លេខ​ទេ។​ សព​ត្រូវបាន​ប៉ូលិស​បញ្ជូន​ទៅ​រក្សាទុក​នៅ​វត្ត ដើម្បី​រង់ចាំ​បងប្អូន​ក្រុម​គ្រួសារ​មក​ទទួល​ទៅ​ធ្វើ​បុណ្យ​៕



 

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu